CamNews

បច្ចេកវិទ្យា 

Facebook និង Google កំពុងប្រកួតប្រជែងជាមួយ Groupon


កាលពីសប្តាហ៍មុន Google បានដាក់អោយប្រើប្រាស់សាកល្បង(Beta)នូវសេវាកម្មថ្មីរ
បស់ខ្លួន មានឈ្មោះថា Google Offers ដែលជាសេវាកម្មបញ្ចុះតំលៃលើមុខទំនិញOnline ក្នុងទិសដៅប្រកួតប្រជែងជាមួយ សេវាកម្មដូចគ្នា របស់ Groupon ។ ដែលកាលពីថ្ងៃ
ទី 26 មេសាថ្មីៗនេះ Facebook ក៏បានបន្ថែមនូវសេវាកម្ម បញ្ចុះតំលៃលើមុខទំនិញOnline នៅលើគេហទំព័ររបស់ខ្លួនផងដែរ ។

Facebook បានដាក់បន្ថែមសេវាកម្ម Deals នៅ Atlanta, Austin, Dallas, San Diego, និង
San Francisco ។ សេវាកម្មនេះគឺជាសេវាកម្មដ៏ថ្មីមួយសំរាប់អោយអ្នកប្រើប្រាស់អាចតាម
ដានដឹងពីពត៌មានពីសកម្មភាព ព្រឹត្តិការណ៍ផ្សេងៗក្នុងតំបន់ ជាដើម ។ Facebook បាន
បញ្ជាក់ថាសេវាកម្មនេះ អាចធ្វើអោយអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការទិញប័ណ្ណ
បញ្ចុះតំលៃទំនិញបានតាមច្រើនរបៀបផ្សេងៗគ្នាតាមតំរូវការ ដែលអ្នកប្រើប្រាស់សេវាកម្ម
នេះអាចចុះឈ្មោះតាមរយៈ អាស័យដ្ឋាន Email រឺក៏ចុចលើ ប៊ូតុងដែលមានអក្សរ Deals
នៅលើគេហទំព័រផ្ទាល់របស់ Facebook តែម្តងក៏បាន ។ ហើយអាចអោយអ្នកប្រើប្រាស់អាច
ចែករំលែកពីគ្នាទៅវិញទៅមកអំពីពត៌មាននេះបានទៀតផង ។

ចំពោះសេវាកម្ម Deals នេះតាមគំរោងគឺត្រូវចេញនៅក្នុងខែ វិច្ឆិការ 2011 ឯណោះតែពេល
នេះត្រូវបានដាក់អោយប្រើប្រាស់មុនការកំនត់ ។ចំពោះទិសដៅនៃសេវាកម្មនេះគឺតំរូវ
សំរាប់អ្នកជំនួញ ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការតាមដានពីការបញ្ចុះតំលៃ
លើមុខទំនិញផ្សេងៗ ដោយចៀសវាងការចុះទៅស្វែងរកដោយផ្ទាល់ ។

ដោយឡែកសេវាកម្ម Groupon ក៏មានការកើនឡើងនូវចំនួនអ្នកប្រើប្រាស់គួរអោយកត់
សំគាល់ ដែលបច្ចុប្បន្ននេះកំពុងតែក្លាយជាគូប្រកួតយ៉ាងខ្លាំងក្លាជាមួយ នឹងក្រុមហ៊ុន
Facebook និង Google ៕
(ប្រភពពី PC World)
ដោយ៖ រដ្ឋា

Tags: