CamNews

បច្ចេកវិទ្យា 

Apple មានគំរោងនាំផលិតផល iPad 2 ទៅ 13 ប្រទេសបន្ថែម

មុននឹងរៀបចំប្រកាស iPhone 4 ពណ៌សបង្ហាញមុខ ,នៅថ្ងៃទី 27មេសា ម្សិលម៉ិញ Apple បានប្រកាសថា iPad 2 នឹងត្រូវបាននាំចេញទៅក្នុងប្រទេសចំនួន 13 បន្ថែមទៀត ។

ប្រទេសជប៉ុនគឺជាទីផ្សារស្ថិតក្នុងលំដាប់ទីមួយរបស់ Apple ដែលនឹងនាំផលិតផលម៉ាក
iPad 2 មានពីប្រភេទគឺ Wi-Fi និង Wi-Fi + 3G នឹងត្រូវនាំចូលនៅថ្ងៃទី 28 មេសានេះ
តែម្តង ។ បន្ទាប់មកក្នុងថ្ងៃទី 29 មេសា 2011 ស្អែកនេះ iPad 2 ទាំងពីប្រភេទនេះនឹង
ត្រូវនាំចូលទៅកាន់ប្រទេសមួយចំនួនទៀតដូចជា ប្រទេសឥណ្ឌា , អ៊ីស្រាអ៊ែល ,,ម៉ាកាវ
ក្រុងហុងកុង,កូរ៉េខាងត្បូង,ម៉ាឡេស៊ី ,ហ្វីលីពីន,សិង្ហបូរី,អាហ្វ្រិច ខាងត្បូង,ទួគី និង ប្រទេសមួយចំនូនក្នុងពិភពអារ៉ាប់ ផងដែរ ។ Apple ក៏មានគំរោងនាំ iPad 2 ប្រភេទ Wi-Fi
ទៅក្នុងប្រទេសចិន ក្នុងថ្ងៃទី 6ឧសភា 2011 ខាងមុខនេះ ។

ពត៌មាននេះត្រូវបានប្រកាសដោយប្រធានក្រុមហ៊ុន Apple លោក Tim Cook ក្នុងពិធីជំនួប
ប្រជុំបូកសរុប លើកទី 2ដែលបានធ្វើឡើង កាលពីសប្តាហ៍មុន ។ លោក Tim Cook ក៏បាន
ប្រកាសថានឹងមានទីផ្សារល្បីៗមួយចំនួនទៀតដែលត្រូវនាំផលិតផល iPad 2 ចូលទៅតែ
លោក នឹងធ្វើការប្រកាសជាផ្លូវការនៅពេលក្រោយ ៕
(ប្រភពពី PC World)
ដោយ៖ រដ្ឋា

Tags: