CamNews

សុខភាព 

រលាកថ្លើមប្រភេទ B គួរបរិភោគអាហារអ្វី?

វីរ៉ុសរលាកថ្លើមប្រភេទ B (HBV) អាចរស់នៅកន្លែងស្ងួតរហូតដល់ ៧ថ្ងៃ ព្រមទាំងជាជំងឺឆ្លងមួយ ដែលបណ្តាលឲ្យមនុស្សទូទាំង ពិភពលោក ស្លាប់បាន ក្នុងលំដាប់ទី៩។

អ្នកជំងឺមានលទ្ធភាព ៩០ភាគរយក្នុងការជាសះស្បើយវិញ ប៉ុន្តែ ១០ភាគរយទៀតនឹងទៅជាជំងឺរ៉ាំរ៉ៃ មានន័យថាពួកគេអាចនឹងខូចខ្លើម និងគ្រោះថ្នាក់ដល់ជីវិត។ វីរ៉ុសប្រភេទនេះអាចឆ្លងតាមឈាម ឬទឹកនៅក្នុងសិរីរាង្គផ្សេងៗ។ ផ្លូវចម្លងដ៏ញឹកញាប់បំផុតរបស់ជំងឺនេះគឺការ រួមភេទដោយសូកបញ្ចូល លិង្គដែលមិនបានការពារ ជាពិសេសពេលមានឈាម ឬប្រើប្រាស់ម្ជុលរួមគ្នាដែលមានជំងឺ។ វីរ៉ុសរលាកថ្លើម ប្រភេទ B ក៏អាចឆ្លងតាមរយៈការបញ្ចូលឈាម និងប្រើម្ជុលដោយមិនបានសម្លាប់មេរោគនៅតាមមន្ទីរពេទ្យក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មួយចំនួន។

សម្ភារៈប្រើប្រាស់ដោយមិនបានសម្លាប់មេរោគដូចជា ម្ជុលសាក់ស្បែក ម្ជុលវិទ្យាសាស្ត្រ ឬរបស់ដែលធ្វើឲ្យមុនស្បែក សុទ្ធតែប្រឈម មុខទាំងអស់។ ដោយសារតែការចាក់វ៉ាក់ស៊ាំង មានប្រសិទ្ធភាពរហូតដល់ ៩៥% យកល្អអ្នកគួរតែចាក់វ៉ាក់ស៊ាំងនេះ ប្រសិនបើត្រូវដំណើរ ទៅកាន់បរទេស ឬកន្លែងរស់នៅដែលមានជំងឺបែបនេះ។ 
 
អាហារដែលគួរចៀសវាង
•ចូរចៀសវាងការញ៉ាំទឹកប្រសិនបើអ្នកមិនប្រាកដថាទឹកនោះបរិសុទ្ធ ល្អ ឬមិនល្អ។ 
•នៅពេលអ្នកធ្វើដំណើរទៅបរទេស ចូរកុំញ៉ាំអាហារដែលប្រើទឹកឆៅមកលាងសម្អាត។ 
•ចូរចៀសវាងពពួកសត្វតែមានសម្បកឆៅព្រោះវាជាភ្នាក់ងារផ្ទុកវីរ៉ុសរលាកថ្លើមប្រភេទ A។
•ចូរចៀសវាងការញ៉ាំស្រាព្រោះវានឹងបន្ថែមឲ្យខូចថ្លើមកាន់តែខ្លាំង។ 
• ចូរចៀសវាងអាហារដែលមានជាតិខ្លាញ់ Saturated Fat សាច់ក្រហម និងអាហារធ្វើពីទឹកដោះគោ ព្រោះវានឹងដាក់បន្ទុកដល់ថ្លើម ធ្វើការកាន់តែខ្លាំង។ 
•ជាតិ កាហ្វេអ៊ីន តែ កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងថ្នាំបំបាត់ការឈឺចាប់មួយចំនួននឹងធ្វើឲ្យថ្លើមធ្វើកាន់តែខ្លាំង ដូច្នេះគួរតែចៀសវាង វាឲ្យបាន។ 
•អាហារសម្បូរជាតិប៉ូតាស្យូម មិនសូវមានសូដ្យូម មានផលវិជ្ជមានចំពោះថ្លើម។ ចូរចៀសវាងអាហារប្រៃ និងបង្កើនការញ៉ាំផ្លែឈើស្រស់ និងបន្លែស្រសឲ្យបានច្រើនព្រោះវាសម្បូរជាតិប៉ូតាស្យូម។ 
 
អាហារដែលគួរទទួលទាន
• ចូរញ៉ាំបន្លែស្រស់ដូចជា ប៉េងប៉ោះ ខ្ទឹមបារាំងក្រហម ត្រសក់ ផ្កាខាត់ណាពណ៌បៃតង ផ្លែប័រ ស្ពៃក្តោប ការ៉ុត និងខ្ញីឲ្យបានច្រើន។ 
•ចូរ ញ៉ាំតែបៃតងដែលសម្បូរជាតិ អង់ទីអុកស៊ីដងឲ្យបាន ៨ ទៅ១០កែវជារៀងរាល់ថ្ងៃ។ តែបៃតងក៏សម្បូរជាតិ polyphenols ដែលជា ភ្នាក់ងារប្រឆាំងនឹងវីរ៉ុសដ៏ពូកែផងដែរ។ 
•ចូរបង្កើតទឹក បន្លែញ៉ាំដោយខ្លួនឯងឲ្យបានទៀងទាត់។ ទោះបីជាអ្នកញ៉ាំបានតែ ពីរទៅ បីដងក្នុងមួយសប្តាហ៍ក៏ដោយ ក៏អ្នកនឹងមើល ឃើញពីអត្ថប្រយោជន៍របស់វាដែរ។ ទឹកផ្លែឈើដែលជំនួយដល់មុខងារថ្លើមមានដូចជា ផ្លែប៉ម ការ៉ុត និងស្ពៃក្តោប។ 
•អាហារសម្បូរជាតិ សុលភួមានដូចជា ខ្ទឹមបារាំង និងខ្ទឹមសសម្រាប់ជំនួយដល់មុខងាររបស់ថ្លើម។ 
 
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
• ប្រេងសណ្តែក Linseed មានផលល្អសម្រាប់ការជួសជុលដល់កោសិការថ្លើមដែលខូចខាត និងបន្ថយការរលាក។ ចូរប្រើប្រេងអូលីវ ដើម្បីជាធ្វើជាម្ហូបអាហារ ឬប្រើប្រភេទគ្រាប់ Linseed Oil ១០០០ មួយគ្រាប់បីដងក្នុងមួយថ្ងៃ។ 
• វីតាមីន B មាននាទីជួយការពារភ្នាសកោសិការថ្លើមពីការខូចខាតដោយសាររ៉ាឌីកាល់ សេរី និងបន្ថយ ព្រមទាំងការពារការសន្លាក់ ផងដែរ។ ចូរប្រើ ៤០០យូនីតជារៀងរាល់ថ្ងៃ។ 
•ខ្ទឹមសគឺជាភ្នាក់ងារប្រឆាំងនឹងវីរ៉ុសដ៏ពូកែ ចូរប្រើ ៤០០មីលីក្រាមក្នុងមួយថ្ងៃ។ 
• ផលិតផល N-acetylcysteine (NAC) ជួយឲ្យមុខងារថ្លើមប្រព្រឹតិ្តទៅកាន់តែប្រសើ។ ចូរប្រើ ៥០០មីលីក្រាម បីដងក្នុងមួយថ្ងៃ។
•អង់ទីអុកស៊ីដង់មានមុខងារ ជាអ្នកការពារ និងព្យាបាលការរលាកថ្លើម។ ចូរប្រើ Alpha Lipoic Acid ២៥០មីលីក្រាម ពីរដងក្នុងមួយថ្ងៃ ដែលជាអង់ទីអុកស៊ីដងដ៏ខ្លាំង។ 
•វីតាមីន C មាននាទីជាថ្នាំប្រឆាំងនឹងវីរ៉ុសដ៏ពូកែ ចូរប្រើ ៥ ទៅ១០ក្រាមក្នុងមួយថ្ងៃ ជាមួយថ្នាំអង់ទីអុកស៊ីដង់។
•ចូរប្រើតែបៃតង Polyphenols  ៨០០មីលីក្រាមជារៀងរាល់ថ្ងៃដើម្បីទទួលបានមុខងារប្រឆាំងនឹងវីរ៉ុសដ៏ពូកែ។ 
• សេឡេញ៉ូមជួយកាត់បន្ថយការបង្កជំងឺរលាកថ្លើមប្រភេទ B រហូតដល់ ៧៧% ព្រមទាំងជួយបង្ការជំងឺមហារីកថ្លើមដែលជាផលវិបាកទីពីររបស់ជំងឺ រលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ។ ចូរប្រើ ២០០ម៉ៃក្រូក្រាមជារៀងរាល់ថ្ងៃ។ 
 
មតិដ៏មានប្រយោជន៍
•ចូរចៀសវាងផលិតផលមានជាតិគីមីដែលប្រើក្នុងផ្ទះ ព្រោះវាទៅរំខានដល់មុខងាររបស់ថ្លើម។ 
• វីរ៉ុសរលាកថ្លើមប្រភេទ A ច្រើនតែកើតលើប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះមនុស្សពុំមានអនាម័យបានត្រឹមត្រូវ។ ការធ្វើដំណើរទៅដំបន់ ទាំងនេះមានការប្រឈមមុខខ្លាំងណាស់។ ដូច្នេះចូរ ញ៉ាំតែទឹឆ្អិន ឬទឹកដបបរិសុទ្ធតែ ព្រមទាំងចៀសវាងការញ៉ាំត្រី និងពពួកសត្វ មានសម្បកឆៅ។
•ចូរលាងដៃឲ្យបានស្អាតរាល់ពេលកាន់ចំណីអាហារញ៉ាំ។ 
• ការជក់បារីធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ព្រមទាំងពិបាកដល់ការយកឈ្នះវីរ៉ុសបង្កជំងឺទៀត យកល្អគួរតែឈប់ជក់បារីទៅ៕



ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង


Tags: healthy tips