CamNews

ទូរស័ព្ទ 

NOKIA បង្ហាញផលិតផលSmartphone Nokia E6 និង Nokia X7

NOKIA ផ្តល់ជូនអតិថិជននូវផលិតផលស្មាតហ្វូនថ្មីដែលកាន់តែប្រសើរឡើងចំនួនពីរម៉ូដែល
Nokia E6 ជាស្រឡាយស្មាតហ្វូនធុរកិច្ច រីឯ Nokia X7 ជាស្មាតហ្វូនកែកម្សាន្ត ហើយស្មាតហ្វូនថ្មី
ទាំងពីរ នេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Symbian ទំនើបបំផុតដែលទើបកែលម្អថ្មី។

អេស្ពូ, ហ្វាំងឡង់ ៖ ថ្ងៃនេះ Nokia បានបង្ហាញជាសាធារណៈនូវស្មាតហ្វូនចំនួនពីរម៉ូដែលទៀត
គឺ Nokia E6 សម្រាប់អតិថិជនដែលមានបំណងយកស្មាតហ្វូនទៅបំពេញសេចក្តីត្រូវការ
ខាងផ្នែកអាជីវកម្ម និង Nokia X7 សម្រាប់អ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនដើម្បីកែកម្សាន្ត។ ផលិតផលទាំងពីរនេះ គឺជាស្មាតហ្វូនដំបូងបង្អស់របស់ Nokia ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Symbian ទំនើបបំផុតដែលទើបបានកែលម្អថ្មី មានម៉ឺនុយប្រកបដោយរូបរាងប្លែកគួរជាទីចាប់
អារម្មណ៍ មានដំណើរការកាន់តែរលូនល្អ អ៊ិនធឺណែតដើរកាន់តែលឿន មានផែនទីកែលម្អថ្មី ។ល។

លោកស្រី ចូ ហាឡូ នាយកគ្រប់គ្រងស្មាតហ្វូននៃក្រុមហ៊ុន Nokia បានមានប្រសាសន៍ថា ៖ យើងកំពុងពង្រឹង ជំហរស្មាតហ្វូន Nokia ឱ្យកាន់តែរឹងមាំថែមទៀត។ ផលិតផលទាំងពីរនេះ សុទ្ធសឹងតែមានកម្មវិធីដំណើរការដ៏ ទំនើប ដែលអតិថិជន Nokia N8, Nokia E7, Nokia C7
Nokia និង C6-01 បច្ចុប្បន្នក៏អាចដោនឡូដដាក់ក្នុង ស្មាតហ្វូនរបស់ខ្លួនបានដែរក្នុងពេលឆាប់ៗនេះ។ តាមរយៈការផ្តល់ជូននូវផលិតផលទាំងពីរនេះ ក៏ដូចជាផលិតផល Symbian ថ្មីៗជាច្រើនទៀត
នៅក្នុងអនាគតដ៏ខ្លី យើងមានជំនឿយ៉ាងមុតមាំថា យើងមិនត្រឹមតែអាចបន្តបំពេញសេចក្តីត្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន Nokia នាពេលបច្ចុប្បន្នតែប៉ុណ្ណោះទេ គឺថែមទាំងអាច
ទាក់ទាញចិត្ត អតិថជនថ្មីដែលប្រើប្រាស់ស្មាតហ្វូនជាលើកដំបូង ក៏ដូចជាអតិថិជនកំពុងប្រើប្រាស់
ផលិតផលរបស់គូប្រកួតប្រជែងឱ្យងាកមកប្រើប្រាស់ស្មាតហ្វូនរបស់ Nokia ទៀតផង។

បន្ទាប់ពីបានទទួលជោគជ័យយ៉ាងត្រចះត្រចង់លើផលិតផល Nokia E71 និង Nokia E72
ក្រុមហ៊ុន Nokia បាន អភិវឌ្ឍន៍ Nokia E6 នេះឡើងប្រកបដោយរូបរាងរលើបរលោង
មានប៊ូតុងចុចបែប QWERTY មានអេក្រង់ថាច់ស្គ្រីនដ៏ភ្លឺថ្លា។ Nokia E6 ធ្វើពីកញ្ចក់និងដែកអ៊ីណុក
ដ៏ប្រណីត មានទំហំតូច និងអាចបញ្ជាដោយប្រើប្រាស់ដៃតែ ម្ខាងក៏បាន ឬដៃទាំងសងខាងក៏បាន។ ស្មាតហ្វូននេះ មានថ្មកាន់ភ្លើងបានយូរលើសគេ ភ្ជាប់មកជាមួយស្រាប់នូវកម្មវិធីសម្រាប់ទំនាក់ទំនង
អាជីវកម្មដូចជា Microsoft Exchange, Microsoft Communicator Mobile និង Microsoft SharePoint ជាដើម។

ចំណែកឯ Nokia X7 វិញគឺជាស្មាតហ្វូនដែលផ្តោតទៅលើការកម្សាន្ត មានអេក្រង់ធំរហូតដល់ទៅ ៤ អ៊ិញ សក្តិ- សមបំផុតសម្រាប់លេងហ្គែមកម្សាន្ត ហើយថែមទាំងមានម៉ាស៊ីនថត ៨ មីហ្កាពិកសែល
សម្រាប់ថតរូប និងវីដេអូ គុណភាពខ្ពស់ (HD)។ ស្មាតហ្វូននេះបានត្រូវរចនាម៉ូដឡើងយ៉ាងប្រណីត ធ្វើពីអ៊ីណុក និងមានកញ្ចក់ ដែលធន់ នឹងភាពឆ្កូត។ នៅក្នុង Nokia X7 មានបញ្ចូលហ្គែមល្បីៗ
មកស្រាប់ដូចជាហ្គែម Galaxy on Fire និងហ្គែម HD ជាច្រើនទៀត។

ស្មាតហ្វូនទាំងពីរខាងលើនេះ គឺជាផលិតផលដំបូងដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ
Symbian កែលម្អ ថ្មី ឱ្យឈ្មោះថា Symbian Anna។ អតិថិជនដែលកំពុងប្រើប្រាស់ Nokia N8,
Nokia E7, Nokia C6 និង Nokia C7 ក៏នឹងអាចដោនឡូដ Symbian Anna នេះបានដែរនៅក្នុង
អនាគតដ៏ខ្លីខាងមុខនេះ។

សម្រាប់ក្រុមហ៊ុនផលិតអ៊ែព្លីឃេសិន ៖ Symbian Anna គឺមានដំណើរការរលូនលើស្មាតហ្វូន Nokia ដែលផ្តល់ ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ដូច្នេះវាគឺជាឱកាសដ៏ប្រពៃមួយសម្រាប់ផលិតអ៊ែព្លីឃេសិនផ្សេងៗសម្រាប់ ដាក់ក្នុង Ovi Store។ សូមអានព័ត៌មានបន្ថែម៖ http://blogs.forum.nokia.com/blog/nokia-developer-news/

ព័ត៌មានបន្ថែមទាក់ទងនឹង Nokia E6 និង Nokia X7 សូមចូលមើលក្នុង http://events.nokia.com/discover-symbian


Nokia X7

Nokia X7


Nokia X7


Nokia X7



Nokia E6

Nokia E6




Nokia E6

Tags: