CamNews

ទូរស័ព្ទ 

មានលេចលឺពាក្យចចាមអារាមអំពី iPhone 6

មានមតិមួយចំនួនបាននិយាយថា Apple នឹងយកអេក្រង់ LCD របស់ផលិតផល Sharp ដែលជាផលិតផលល្អបំផុតរបស់ជប៉ុន មកធ្វើជាអេក្រង់សំរាប់ទូរស័ព្ទប្រភេទថ្មីនេះ ។

Apple Insider បានធ្វើការបង្ហោះពត៌មានមួយនៅលើ ទំព័រ Nikkan របស់ជប៉ុន ដោយបាន
និយាយថា ក្រុមហ៊ុន Sharp នឹង ផលិតអេក្រង់ LCD poly-silicon ដែលមានសីតុណ្ហភាព
ទាបសំរាប់ Apple និង ផលិត iPhone ប្រភេទថ្មីនេះ មានលក្ខណៈស្តើងជាង, ស្រាលជាង,
រឹងមាំជាង និងការពារបានការងាយរងការខូចជាង ផលិតផល បច្ចុប្បន្ន ។ ជាពិសេស
អេក្រង់របស់វាមានសភាពរស់រវើកជាងផងដែរ ។


តាម Nikkan បានអោយដឹងថាពេលនេះក្រុមហ៊ុនដែលផលិត LCD អោយទូរទស្សន៍របស់
Sharp បានរៀបចំផលិតអេក្រង់ LCD អោយទូរស័ព្ទប្រភេទ Smartphone ហើយ ។


បើតាម Apple Insider បានអោយដឹងថាប្រព័ន្ធថ្មីនេះតំរូវអោយរាល់ក្រុមហ៊ុនផលិត
បង្កើតនូវឧបករណ៍ពិសេសៗមួយចំនួននៅលើកញ្ចក់ ផ្ទាល់តែម្តង ដើម្បីកាត់បន្ថយភាព
ទន់ខ្សោយនៃអាយុកាលនៃការប្រើប្រាស់ថ្ម និង ផ្នែកមួយចំនួនផ្សេងៗទៀត ៕

(ប្រភពពី Network World)
ដោយ៖ រដ្ឋា

Tags: