CamNews

ទូរស័ព្ទ 

Nokia និង Microsoft ចុះហត្ថលេខាព្រមព្រៀងបានមុនកាលកំណត់



Nokia និង Microsoft ចុះហត្ថលេខាព្រមព្រៀងបានមុនកាលកំណត់គម្រោងសំខាន់ៗ
ដែលក្រុមហ៊ុនទាំងពីរបានដាក់ចេញដើម្បីបង្កើតកិច្ចសហការថ្មីជាមួយក្រុមហ៊ុនផលិត
អ៊ែព្លីឃេសិន បានត្រូវព្រមព្រៀង ស្របពេលដែលដំណើរការអភិវឌ្ឍន៍ផលិតផលថ្មីកំពុង
មានសន្ទុះ។

អ៊េស្ពូ ហ្វាំងឡង់ និង រេដម៊ឹន សហរដ្ឋ ៖ ក្រុមហ៊ុន Nokia និង Microsoft ថ្ងៃនេះ បានប្រកាស
ចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូមួយ ដែលនឹងឈានទៅដល់កិច្ចសហការ
កាន់តែប្រសើរឡើងជាមួយ ក្រុមហ៊ុនផលិតអ៊ែព្លីឃេសិនទូទាំងពិភពលោក ដោយប្រមូល
ផ្តុំធនធានដែលជាចំណុចខ្លាំងរបស់ក្រុមហ៊ុននីមួយៗយកមកសំយោគបញ្ចូលគ្នា។

កិច្ចព្រមព្រៀងនេះធ្វើឡើងបានមុនកាលកំណត់ ដែលស្របគ្នាទៅនឹងសេចក្តីប្រកាសកាលពី
ថ្ងៃទី១១ ខែកុម្ភៈ កន្លងទៅនេះ។
ក្រៅអំពីកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុន Nokia និង Microsoft ថែមទាំងបានប្រកាសយ៉ាង
ឧឡារិកថា ៖ ការអភិវឌ្ឍស្មាតហ្វូន Nokia ដំណើរការដោយ Windows Phone មានដំណើរការ
រីកចម្រើនយ៉ាងឆាប់រហ័ស។

ស្របពេលដែលបុគ្គលិកជំនាញរាប់រយនាក់កំពុងរួបរួមគ្នាអភិវឌ្ឍន៍ផលិតផលថ្មី ទាំង
ក្រុមហ៊ុន Nokia ទាំង ក្រុមហ៊ុន Microsoft បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការចាត់
ចំណាត់ថ្នាក់ផលិតផលនៃទូរស័ព្ទ Nokia ជំនាន់ថ្មី និងបានចាប់ផ្តើមធ្វើការជាមួយក្រុមហ៊ុន
ផលិតអ៊ែព្លីឃេសិនហើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Nokia ក៏បានប្រមូលអ៊ែព្លីឃេសិន និងសេវា
សំខាន់ៗជាច្រើន យកមកដាក់ឱ្យដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows Phones ហើយដែរ។
លោក ស្ទីវិន អ៊ីឡូប នាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បានមានប្រសាសន៍ថា ៖នៅឯថ្នាក់កំពូល
យើង បានកសាងភាពជាដៃគូឈ្នះ-ឈ្នះរួចហើយ។ ភាពជាដៃគូនេះគឺប្រជុំទៅដោយភាពខ្លាំង និងធនធានដ៏ធំ មហិមាពីក្រុមហ៊ុននីមួយៗ ដើម្បីមានប្រៀបក្នុងការប្រកួតប្រជែងលើទីផ្សារ ។
ចំណែកឯលោក ស្ទីវ បាលម័រ នាយកប្រតិបត្តិនៃក្រុមហ៊ុន Microsoft វិញ បានបញ្ជាក់ថា ៖ កិច្ចព្រមព្រៀង រវាងយើងទាំងពីរគឺជាបច្ច័យដ៏ល្អសម្រាប់ឧស្សាហកម្មទូរស័ព្ទ។ ការរួមដៃគ្នារវាង
Nokia និង Microsoft មិន ត្រឹមតែនាំឱ្យមានការច្នៃប្រឌិតកាន់តែឆាប់រហ័សមួយមុខតែប៉ុណ្ណោះទេ គឺវាថែមទាំងផ្តល់នូវឱកាសដ៏ច្រើន លើសលប់ជូនអ្នកប្រើប្រាស់ ក៏ដូចជាដៃគូរបស់យើងក្នុងការសម្រេចជោគជ័យលើកិច្ចសហការផលិតអ៊ែព្លី ឃេសិនទៀតផង។
ភាពជាដៃគូរវាងក្រុមហ៊ុន Nokia និងក្រុមហ៊ុន Microsoft ផ្តោតទៅលើចំណុចសំខាន់ៗចំនួនបួនគឺ ៖
1.ការសំយោគចំណុចខ្លាំងនៃក្រុមហ៊ុនទាំងពីរបញ្ចូលគ្នា
-Nokia នឹងផ្ទេរសេវាកម្មទាក់ទងនឹងផែនទី ការស្វែងរកទីតាំង និងការណែនាំផ្លូវពេលធ្វើ
ដំណើរចូលទៅក្នុងប្រព័ន្ធ Windows Phone ។ ទន្ទឹមនឹងយកឯកទេសជំនាញរបស់ខ្លួន ទៅ រួមចំណែករចនាម៉ូដទូរស័ព្ទនិងដាក់ឱ្យទូរស័ព្ទដំណើរការជាភាសាផ្សេងៗក្រុមហ៊ុន Nokia
នឹងកែច្នៃ Windows Phone ដូចជាកម្មវិធីថតរូបជាដើម និងជួយដឹកនាំការអភិវឌ្ឍន៍ប្រព័ន្ធ ប្រតិបត្តិការនេះបន្តទៅមុខទៀត។ ចំណែកក្រុមហ៊ុន Microsoft វិញនឹងផ្តល់នូវសេវារាវរក ព័ត៌មានតាមអ៊ិនធឺណិតគឺ BING search ជូនផលិតផលទូរស័ព្ទ Nokia គ្រប់ប្រភេទ។ Microsoft នឹងចូលរួមចំណែកផ្នែកខាងផលិតភាព ការផ្សព្វផ្សាយពាណិជ្ជកម្ម ហ្គែម ប្រព័ន្ធទំនាក់ទំនង
តាមអ៊ិនធឺណិត និងសេវាដទៃជាច្រើនទៀត។ ការសំយោគសេវាណែនាំផ្លូវពេលធ្វើដំណើរ សេវាផ្សាយពាណិជ្ជកម្ម និងសេវារាវរកព័ត៌មានតាមអ៊ិនធឺណិត នឹងក្លាយទៅជាប្រភពចំណូល
ថ្មីមួយដែលពុំធ្លាប់មានពីមុន។
-ការរួមសហការជាមួយក្រុមហ៊ុនផលិតអ៊ែព្លីឃេសិន និង ការប្រមូលទិញអ៊ែព្លីឃេសិនក្នុងគោល
បំណងផ្តល់ការគាំទ្រដល់អ៊ែព្លីឃេសិនអន្តរជាតិ ក៏ដូចជាអ៊ែព្លីឃេសិននៅតាមប្រទេស នីមួយៗ ដោយរាប់បញ្ចូលទាំងការទទួលចុះឈ្មោះក្រុមហ៊ុនផលិតអ៊ែព្លីឃេសិនសម្រាប់ដាក់ ក្នុង Windows Phone ដោយឥតគិតថ្លៃ ពោលគឺក្រុមហ៊ុនទាំងអស់ដែលបានផលិតអ៊ែព្លីឃេ-សិនជូនក្រុមហ៊ុន Nokia។
-បើកហាងអ៊ែព្លីឃេសិនថ្មី លំដាប់សាកលលោក ដោយដាក់យីហោ Nokia ដែលអាចជួយជម្រុញ
ឱ្យអតិថិជនចូលមក Windows Marketplace ។ ក្រុមហ៊ុនផលិតអ៊ែព្លីឃេសិននឹងមានលទ្ធភាព
ផ្សព្វផ្សាយ និង ចែកចាយអ៊ែព្លីឃេសិនទៅដល់អតិថិជនដែលប្រើប្រាស់ទូរស័ព្ទដំណើការដោយ
ប្រព័ន្ធ Windows Phone, Symbian និង S40 រាប់រយលាននាក់នៅទូទាំងពិភពលោក តាមរយៈ Developer Portal តែមួយ ។
-Nokia នឹងចូលរួមចំណែកផ្តល់នូវជំនាញឯកទេសរបស់ខ្លួន ក្នុងការរួមសហការជាមួយ ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទដើម្បីប្រមូលចំណូលពីអតិថិជន ក្នុងគោលបំណងធានាឱ្យអ្នក
ចូលរួមផលិតអ៊ែព្លីឃេសិនសម្រាប់ Windows Phone ពិតជាទទួលបានអត្ថប្រយោជន៍ពី កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Nokia ជាមួយក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទចំនួន ១១២
ក្រុមហ៊ុន ក្នុង បណ្តាប្រតិបត្តិការទីផ្សារចំនួន ៣៦ នៅទូទាំងពិភពលោក។

2.ក្រុមហ៊ុន Microsoft នឹងទទួលបានប្រាក់បង់ប៉ាតង់ (Running Royalty) លើប្រព័ន្ធប្រតិបត្តិការ Windows Phone ពីក្រុមហ៊ុន Nokia នៅពេលដែលផលិតផល Nokia ដំបូងបង្អស់ ដំណើរការ
ដោយ Windows Phone បានត្រូវចេញលក់នៅលើទីផ្សារ។ ការបង់ប្រាក់ប៉ាតង់ មានលក្ខណៈ
ប្រកួតប្រជែង ឆ្លើយតបទៅនឹងបរិមាណលក់ដែលក្រុមហ៊ុន Nokia បានរំពឹងទុក, និងសមស្រប
ទៅតាមសេចក្តីពិចារណាដទៃទៀតទាក់ទងនឹងការងារវិស្វកម្មដែលក្រុមហ៊ុនទាំងពីរបាន ខិតខំ
ប្រឹងប្រែង។ ការនាំយក Windows Phone មកដាក់ឱ្យដំណើរការក្នុងផលិតផល Nokiaបានជួយឱ្យ Nokia កាត់បន្ថយចំណាយប្រតិបត្តិការបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់។

3យោងតាមចារិតលក្ខណៈនៃកិច្ចព្រមព្រៀងរវាង Nokia និង Microsoft ក៏ដូចជាការចូលរួម
ចំណែក នានាដែល Nokia ផ្តល់ជូន ៖ ក្រុមហ៊ុន Nokia នឹងទទួលប្រាក់ទូទាត់គិតជាលានដុល្លារ
សហរដ្ឋ។

4.កិច្ចព្រមព្រៀងដែលទទួលស្គាល់តម្លៃនៃសម្បតិ្តបញ្ញា និងដែលដាក់ចេញនូវយន្តការសម្រាប់ផ្តល់ សិទ្ធិប្រើបាស់សម្បត្តិបញ្ញាឱ្យគ្នាទៅវិញទៅមក។ Nokia នឹងទទួលការទូទាត់ (substantial payment) ក្រោមកិច្ចព្រមព្រៀងនេះ។អំណឹះពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះតទៅ ក្រុមហ៊ុនទាំងពីរ
នឹងចាប់ផ្តើមធ្វើការជាមួយក្រុមហ៊ុន ផ្គត់ផ្គង់សេវាទូរស័ព្ទ ក្រុមហ៊ុនផលិតអ៊ែព្លីឃេសិននិងដៃគូដទៃ
ទៀតដើម្បីជួយឱ្យឧស្សាហកម្មទូរគមនាគមន៍ ទាំងមូលបានយល់អំពីអត្ថប្រយោជន៍ដែលជាលទ្ធផល
នៃការព្រួតដៃគ្នាក្នុងវិស័យនេះ។ ទន្ទឹមនឹងនេះ កិច្ចការងារអភិវឌ្ឍន៍ Nokia ដំណើរការដោយ
Windows Phone នឹងត្រូវបន្តក្នុងគោលបំណងសម្រេចឱ្យបានបរិមាណទូរស័ព្ទសម្រាប់ចេញលក់
នៅឆ្នាំ ២០១២។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមហ៊ុនទាំងពីរ មានទំហំធំធេង និងមានបំណង
រសហការឱ្យកាន់តែប្រសើរឡើងជាមួយក្រុមហ៊ុនផលិតអ៊ែព្លីឃេសិន ដោយឈរលើឃឿនទំនាក់
ទំនងយុទ្ធសាស្ត្រដ៏យូរអង្វែង។

Tags: