CamNews

ទូរស័ព្ទ 

Apple បដិសេធថាមិនតាមដាន អតិថិជនតាមរយះ iPhone


** iPhone or spyphone - iPhone ឬ ទូរស័ព្ទចារកម្ម ?

ឆ្លើយតប់នឹងការចោទប្រកាន់ថា ព័ត៌មានស្តីពីទីតាំងរបស់ម្ចាស់ iPhone ត្រូវបានរក្សាក្នុង
file មួយរបស់ iTunes គឺមានន័យថាប្រហែលនឹងមាននរណាម្នាក់អាចមានកម្មសិទ្ធិប្រើ
កុំព្យូទ័រដើម្បី យកព័ត៌មានស្តីពីការធ្វើដំណើររបស់ម្ចាស់ទូរស័ព្ទនោះ។ កាលពីម្សិលមិញ
Apple បានបកស្រាយថា iPhone គ្រាន់តែរក្សាទិន្នន័យស្តីពីទីតាំងរបស់ បណ្តាកន្លែងមាន
Wi-Fi និងបង្គោលព័ត៌មានចល័តស្ថិតនៅជំវិញ ទីកន្លែងរបស់អ្នកប្រើ iPhone តែបណ្ណោះ
គឺដើម្បីជួយ iPhone គិតគូរដោយឆាប់រហ័ស និងដោយត្រឹមត្រូវទីតាំងរបស់ខ្លួនឯងនៅពេល
មានសំណូមពរ។ ជាការពិត ទីតាំងនោះអាចមានចំងាយពីកន្លែងពិត របស់ iPhone
ប្រហែលជាង 200m ហើយ Apple ធានាថា �ទិន្នន័យទាំងអសនោះគឺគ្មានឈ្មោះទេ�។
Apple​ ក៏ជនដំណឹងជាសាធារណាអំពីផែនកា Software Update ថ្មីៗ នឹងត្រូវបានផ្សាយ
ចេញក្នុងប៉ុន្មានសប្តាហ៍ ខាងមុខនេះ ដើម្បីជួយកាត់បន្ថយទំហំរបស់ data file ដែលបាន
រក្សានៅក្នុង iPhone នោះហើយក៏មានវិធានការដើម្បីរារាំងមិនឲ្យចម្លងព័ត៌មាននោះ។

ក្នុងថ្ងៃដូចគ្នា Google ក៏បានឲ្យដឹងថាក្រុមហ៊ុនកំពុង ស្ទាបស្ទង់យោបល់របស់អតិថិជន ថា គេចង់ចូលរួមការចែកចាយព័ត៌មាន នូវទីតាំងរបស់ខ្លួនតាមរយះទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុនដែរឬទេ។ ក្នុងករណីនេះ ទិន្នន័យទាំងឡាយដែលត្រូវបញ្ជូនដល់ Server របស់ Google គឺគ្មានឈ្មោះទេ។


(ដោយ៖ មិនា)

Tags: