CamNews

រថយន្ត 

ក្រុមហ៊ុនរថយន្ដ Land Rovers ប្រកាសហៅមកវិញនូវ រថយន្ដចំនួន ៦៥៣៥២ គ្រឿងក្រោយរកឃើញ​បញ្ហា

យានយន្ដ៖ ប្រភពព័ត៌មានពីគេហទំព័រមួយបានឲ្យដឹងថា រថយន្ដទំនើបម៉ូដែល Range Rover ធម្មតា និង Range Rover Sport បានជួបប្រទះនូវបញ្ហាបច្ចេកទេសខាងផ្នែក ទ្វារដំបូល ដែលអាចនឹងមានការហើប ប៉ើងចេញពីសន្ទប ខណៈដែលរថយន្ដកំពុងតែធ្វើដំណើរ ហើយត្រូវបញ្ជាបើកទ្វារនៅពេលជាមួយគ្នា។ 

បញ្ហាដែលកើតឡើង អាចចោទប្រកាន់ខ្លាំងលើស៊េរីឆ្នាំ ២០១៣-២០១៦ ដែលមានចំនួននៃការសង្ស័យរហូតដល់ ទៅ ៦៥៣៥២ គ្រឿងដែលបានលក់ចេញក្នុងទឹកដី US។ ការិយាល័យរដ្ឋបាលផ្នែក សុវត្ថិភាពផ្លូវគោក បានសម្រេចប្រកាសឲ្យក្រុមហ៊ុន ធ្វើការកោះហៅប្រមូលយកមកវិញ នូវរថយន្ដដែលមាន បញ្ហាដូចខាងលើ​ដើម្បី ក្រុមហ៊ុនធ្វើការជួសជុលឡើងវិញ។ គូរបញ្ជាក់បន្ថែមផងដែរថា ក្រុមហ៊ុននឹងមិន ត្រូវការផ្លៃសេវាកម្ម​ជួសជុលឡើងវិញនោះទេ ខណៈដែលអតិថិជន មកដល់ទីកម្លែងភ្នាក់ងារចែកចាយ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle Land Rovers