Utah៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ០៦ធ្នូម្សិល
មិញនេះថា ក្រុមហ៊ុននៃប្រទេស Utah ប៉ែកខាងលិចសហរដ្ឋអាមេរិក ឯណ្ណោះវិញបានផលិត
ម៉ូតូដ៏ចម្លែកមួយ ដែលអាចរត់បានចម្ងាយរហូតដល់ ២០០mph គឺស្មើនឹង ៣២១គីឡូម៉ែត្រឯ
ណ្ណោះ។
X132 Hellcat គឺជាប្រភេទម៉ូតូធំ ដែលត្រូវបានកែច្នៃឡើងដោយលោក Matthew Cham
bers ក្នុងរោចក្រផលិតម៉ូតូមួយ ដែលដំណើរការបាន ២១ឆ្នាំមកហើយ នៅក្នុងប្រទេសដ៏
តូចមួយនេះ។ ម៉ូតូនេះមានរាងធំទ្រវែង តែមើលទៅ គឺទាបបន្ដិច ព្រមទាំងមានទម្ងន់ ២២២
គីឡូក្រាម ហើយដាក់ដំណើរការដោយម៉ាស៊ីន ២,០០០cc នឹងបូកថែមទាំង160 brake-
horsepower ផងដែរ។
លោក Matthew បាននិយាយថា ម៉ូតូនេះ គឺអាចរត់ក្នុងស្ថានភាពដីលំបាកៗ ដូចជាតំបន់ខ្ពង់
រាប ឆ្នេរខ្សាច់ វាលខ្សាច់ ឬតាមព្រៃភ្នំក៏បាន។ តម្លៃម៉ូតូគឺ ៤៥,០០០ ផោន។ នេះជាវីដេអូក្លីប
នៃការសាកកម្លាំងម៉ូតូ X132 Hellcat សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail