CamNews

យល់ដឹង 

វិធីឲ្យប្រាក់មិត្តភក្តិខ្ចី ដោយមិនឲ្យបែកបាក់ មិត្តភាព

ការឲ្យប្រាក់ ទៅមិត្តភក្តិខ្ចី ជាទង្វើដ៏សប្បុរសមួយ តែទង្វើនេះអាចនាំទៅដល់ការ បែកបាក់មិត្តភាព នៅពេលដែលមិត្ត ភក្តិមិនព្រមសងប្រាក់វិញ ។ ស្ថិតក្នុងស្ថានភាពនេះ យើងត្រូវថ្លឹងថ្លែង រវាងមិត្តភក្តិ និងប្រាក់ ។ ទោះបីជាយ៉ាងណាក៏ដោយ បើជាមិត្តល្អនឹងគ្នា ចុងក្រោយយើងត្រូវតែឲ្យខ្ចីដដែល ។ គេថា ជួយគ្នាក្នុងគ្រាក្រ ។

ដើម្បីជៀសវាងកុំឲ្យមានបញ្ហាមុន នឹងអ្នកសម្រេចថាឲ្យមិត្តភក្តិ ខ្ចីប្រាក់អ្នកគួរអនុវត្ត ដូចខាងក្រោម៖

១. ពិភាក្សាជាមួយប្តីប្រពន្ធជាមុនសិន ដើម្បីឲ្យយល់ច្បាស់ ពីគ្នាទៅវិញទៅមក ដើម្បីឲ្យគាត់ទទួល ដឹងឮនិងយល់ព្រមឲ្យ អ្នកផ្តល់ប្រាក់ឲ្យមិត្ត ភក្តិខ្ចី ។

២. គិតទុកជាស្រេចថា ប្រាក់ដែលឲ្យខ្ចីគ្មានសំណង ត្រឡប់មកវិញទេ គឺទុកដូចជាឲ្យទទេ ។ តែប្រសិនបើមិត្តភក្តិ សងវិញជាការប្រសើរ ។ ចូរឲ្យខ្ចីត្រឹមតែកម្រិត ដែលអ្នកយល់ថាសមល្មម បានហើយ ។

៣. ជួយស្វែងរកដំណោះស្រាយ ឲ្យមិត្តភក្តិ ដូចជាជួយរកការងារឲ្យ ឬជួយរកប្រភពចំណូលផ្សេងទៀត ។


សាលារៀន salarean.com

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh