ភ្នំពេញ៖ ក្រោយលោក វេជ្ជបណ្ឌិត លី ចេងហ៊ុយ បាននិយាយនៅក្នុង សារព័ត៌មាន ក្នុងស្រុកមួយថា «គ្រូពេទ្យស្រុក ខ្មែរស្ទើរតែក្លាយជា គ្រូទាយ» ដោយការនិយាយបែបនេះ បាននាំឲ្យលោកវេជ្ជបណ្ឌិតល្បីៗមួយចំនួនកើតទុក្ខមិន សុខចិត្តឡើយ ព្រោះជាការបន្ទោសបង្អាប់ និងនិយាយយក ត្រូវតែម្នាក់ឯង ។ គេឃើញលោកវេជ្ជបណ្ឌិតឯកទេស ខាងតម្រងនោម គួច ហាច ដែលលោកជាម្ចាស់ផ្ទាល់ នៃគ្លីនិកឯកជន «សំពៅមាស» បានបកស្រាយថាក្រោយពី លោកបានអានអត្ថបទឃើញថា មានបញ្ហាខ្លះ ដែលត្រូវបកស្រាយ កុំឲ្យមានមន្ទិលសង្ស័យ ។
១. រយៈពេលពិគ្រោះ ជំងឺ១៥នាទី អ្នកនិយាយមិនបានបញ្ជាក់ថា ពិគ្រោះជំងឺប្រភេទអ្វី ។ ឆ្លងតាមបទពិសោធន៍ ជាង២០ឆ្នាំរបស់លោក ហើយលោកក៏ធ្លាប់ ទៅរៀននៅបរទេស នឹងចូលរួមពិគ្រោះ ជាមួយគ្រូពេទ្យបារាំងដែរនោះ ការកំណត់ពេលរបៀបនេះ ជាការពិគ្រោះកំណត់ពេល ដោយការណាត់ជួប( Sur Rendez Vous) ។ ក្នុងករណី ពិគ្រោះរបៀបនេះ បន្ទប់រង់ចាំ មានអ្នកជំងឺតែម្នាក់ ឬក៏ពីរនាក់ប៉ុណ្ណោះ បើមកមិនទាន់ម៉ោង ត្រូវចាំក្រោយគេ ។ នៅស្រុកយើង ក៏មានម៉ោងពិគ្រោះបែបនេះដែរ ហើយក៏គោរពរ តាមពេលវេលាដូចគេដែរ តែអ្នកនិយាយមិនសូវ ប្រឡូកមិនសូវដឹងពេល ហើយពេលនិយាយ មិនច្បាស់នាំគេជេរ ។
ភាគច្រើន នៅស្រុកយើង អ្នកជំងឺមិនមក តាមការណាត់នោះទេ គាត់មកតែពេលគាត់ទំនេរ ពេលនោះវាជាន់ពេល គ្នា ។ ឧទាហរណ៍៖ ចាប់បីម៉ោង៥ អ្នកជំងឺមាន១៥នាក់ មានកូនក្មេង យំស្រែកពេញពេទ្យ មានអ្នកមកក្រោយ ចង់ចូលមុន ។ល។ បើយក១៥គុណ១៥នាទី អ្នកចុងក្រោយនឹងចូលនៅម៉ោង៩យប់ ។ តើអាចទៅរួចទេ ? ពេលខ្លះអ្នកជំងឺ ចូលមកគាត់បង្ខំគ្រូពេទ្យ ប្រញាប់ឡើង កូនគាត់ចាំខាងក្រៅ យំខ្លាំងណាស់ ។ ការនិយាយ មិនយល់ពីកាលៈទេសៈ គឺមិនសមស្របទេ ។
២. គ្រូពេទ្យសឹងក្លាយជាគ្រូទាយ ៖ អ្វីទៅជាគ្រូទាយ ? ( និយាយតែអ្នកត្រឹមត្រូវ ) គ្រូទាយជាអ្នកមានញាណ ពិសេស ចេះចិត្តសាស្ត្រខ្លាំង ។ ហោរាសាស្ត្រខ្មែរ មានក្បួនខ្នាតត្រឹមត្រូវ ទទួលការគោរពរ តាំងពីព្រះមាហក្សត្រ ដល់នាម្មឺន មន្ត្រី រាស្ត្រខ្លាំងណាស់ ។ សព្វថ្ងៃក៏មានក្រុមហោរាសាស្ត្រ ប្រចាំរាជវាំងដែរ ការប្រដូចជំនាញមួយ ទៅជំនាញមួយទៀត ដូចជាមិនសមរម្យទាល់តែសោះ ។ ជាក់ស្ដែង ថ្ងៃមុន មានតំណាងរាស្ត្រម្នាក់ និយាយប្រដូច ទៅហ្នឹងជនជាតិព្នង នាំឲ្យមានបញ្ហា ។
គ្រូពេទ្យដែលមានសមត្ថភាព មានអតិថិជនច្រើន គឺគ្រូពេទ្យមានសមត្ថភាព ទាយដឹងឆាប់ពីជំងឺ ។ អ្នកជំងឺគាត់ ដឹងណាស់ គាត់មិនទៅរកគ្រូពេទ្យខ្សោយទេ ។
៣. ការពិគ្រោះជំងឺ អ្នកជំងឺត្រូវជួប ជាមួយគ្រូពេទ្យជាចំបាច់ មិនអាចធ្វើឡើងតាមទូរស័ព្ទបានទេ ព្រោះត្រូវមើល ស្ទាប គោះ ច្រចាប់ ដែលជាឥរិយាបថ ចំបងរបស់គ្រពេទ្យ ក្នុងការមើលជំងឺ ។
៤. ការដែលយកពាក្យបច្ចេសទេស ទៅនិយាយជា សាធារណៈ នាំឲ្យអ្នកមិនដឹងបកស្រាយខុសនាំគេជេរ ឥតប្រយោជន៍ ព្រោះមនុស្សខ្លះ មិនចេះពិចារណាទេ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល