CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋាភិបាល ប្រទេសជប៉ុន គ្រោងបង្កើត រ៉ូបូត ថែទាំសុខភាពមនុស្សចាស់ជរា

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស rocketnews24
ដែលទើបតែបានចេញផ្សាយមិនដល់ ២៤ មុននេះផងនោះ បានបញ្ជាក់អោយដឹងថា នៅឯ
ប្រទេសជប៉ុនឯណោះវិញ ​រដ្ឋាភិបាលប្រទេសនេះ  បានប្រកាសផ្សាយជាផ្លូវការថា ខ្លួននឹង
បង្កើតរ៉ូបូត   ថែទាំសុខភាពមនុស្សចាស់ជរា  ​​​​ ដោយផ្តល់ជាសេវាកម្មជាប្រចាំខែ​  ក្នុងតម្លៃ
ថោកសមរម្យ    ស្របពេលដែលក្នុងរយៈពេលដ៏ខ្លី  នាពេលអនាគតខាងមុខនេះ  ប្រទេស
ជប៉ុន នឹងមានអត្រាមនុស្សចាស់ជរា ដល់ទៅ  ៤០ ភាគរយ ដែលមានអាយុចាប់ពី ៦៥ ឆ្នាំ
ឡើងទៅ។

លើសពីនេះទៅទៀត ក៏មានការបញ្ជាក់អះអាងបន្ថែមពីប្រភពសារព័ត៌មាន Yomiuri Online
ផងដែរ ដោយនៅក្នុងនោះ ​​ បានបញ្ជាក់អោយដឹងថា  មនុស្សយន្ត ដែលជាជំនួយការសុខ
ភាពមនុស្សចាស់នេះ  វាពិតជាមានតួនាទីសំខាន់ណាស់   ក្នុងការជូយទុកធុរៈចាស់ៗជរា
ដែលនៅក្នុងនោះ   កាតព្វកិច្ចរបស់វារួមមានដូចជា ៖ ធ្វើការយកចិត្តទុកដាក់  ដោយមាន
ការថែទាំសុខភាពចាស់ៗ ជរា  ក៏ដូចជា  គាំពារ     ក្នុងការជួយសម្រួល  ក្នុងការងើបឈរ
អង្គុយ ឬក៏ដើរ ដែលវាគឺជាការងារពិបាកធ្វើមួយ របស់ក្រុមមនុស្សចាស់ៗជរា។

គួររំឭកផងដែរ គំរោងក្នុងការបង្កើតរ៉ូបូតដែលជាជំនួយការសុខភាពផ្ទាល់របស់ក្រុមមនុស្ស
ចាស់ជរានេះ  អាចនឹងលេចជារូបរាងឡើង  ក្នុងរយៈពេលដ៏ខ្លីនាពេលអនាគត ស្របពេល
ដែលរដ្ឋាភិបាលរបស់ប្រទេសជប៉ុន     បានលើកឡើងថា  នឹងផ្តល់ជាជំនួយដែលមានទឹក
ប្រាក់ ២,៥ លានដុល្លារសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា រ៉ូបូតដែលជាជំនួយការសុខ
ភាពផ្ទាល់របស់ក្រុមមនុស្សចាស់ជរានេះ អាចនឹងមានលក់នៅលើទីផ្សារ ក្នុងតម្លៃប្រមាណ
ជាង ១ ពាន់ដុល្លារ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ rocketnews24


Tags: international news strange news unbelievable news pic