CamNews

យល់ដឹង 

ហេតុអ្វីបាន ជាសត្វកង្កែប មួយចំនួន អាចធ្វើឲ្យ មនុស្សពុល?

(វិទ្យាសាស្ត្រ) ៖ មិនមែនកង្កែប ទាំងអស់សុទ្ធ តែធ្វើឲ្យពុលនោះទេ ប៉ុន្តែកង្កែបអំបូរ មួយចំនួនត្រូវ បង្កប់ដោយពិស ដែល ពួកវាអាចប្រើប្រាស់ ប្រសិនបើពួកវាត្រូវរង ការវាយប្រហារ ពីសត្វដទៃទៀត ដែលស៊ីសាច់ជាអាហារ។

ជាទូទៅ សត្វគីង្គក់មានពិស ដែលវាបានបញ្ចេញតាមរយៈស្បែករបស់វា ប្រសិនបើវាត្រូវរង ការវាយ ប្រហារ។ ចំណែកឯសត្វឆ្កែ និងឆ្មា ក៏ត្រូវបានជួបប្រទះជាមួយនឹងជាតិពិសនៃ សត្វថ្នាក់ កង្កែបនេះដែរ តែទោះបីជាយ៉ាងណាក្តី ពួកវាកម្រនឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ណាស់ ផ្ទុយទៅវិញវាថែមទាំង បានបង្រៀនពួកវា ឲ្យចេះចៀសវាងពី ប្រភេទសត្វលោត ទាំងនេះ ដែលជាសត្វដែលអាចរស់ នៅលើគោកក៏បាន ក្នុងទឹកក៏បាន។

សត្វគីង្គក់ដែលមានរាងដូចឈើច្រត់ គឺជាសត្វគីង្គក់ដែលមានទំហំធំ ហើយវាមានជាតិពិស ដែលត្រូវបាន បង្កឡើងតាមរយៈការរមៀលខ្លួន បើវាត្រូវគេបានស៊ី ជាអាហារផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh