CamNews

សុខភាព 

ប្រឈមនឹងឆ្លងមេរោគ ពីការទៅហាត់ប្រាណ នៅក្លឹបហាត់ប្រាណ

តាមការសិក្សាបានអោយដឹងថាការទៅហាត់ប្រាណអាចបណ្ដាលអោយខូចសុខភាពបានព្រោះ
តែទៅហាត់ប្រាណនៅតាមក្លឹបហាត់ប្រាណសាធារណៈ ហើយបណ្ដាលមកពីកង្វះអនាម័យរបស់
អ្នកទៅហាត់ផងដែរ។

គេហទំព័រសុខភាពមួយបានធ្វើការស្ទង់មតិតាមការសួរមនុស្ស ២០០០ នាក់ដែលបានទៅក្លឹបហាត់
ប្រាណ។ លោក Sarah Marsh អ្នកនាំពាក្យគេហទំព័រនេះបានអោយដឹងថា ការទៅហាត់ប្រាណនៅ
ក្លឹបហាត់ប្រាណមួយចំនួនគឺពិតជាមានគ្រោះថ្នាក់ទោះបីជាទទួលបាននូវសុខភាពសាច់ដុំមែនប៉ុន្តែ
មានការលំបាក និងងាយឆ្លងមេរោគ ព្រោះតែភាពកង្វះអនាម័យរបស់អ្នកដទៃ។

ក្នុងនោះរបស់ប្រើប្រាស់នៅក្លឹបហាត់ប្រាណសុទ្ធសឹងតែជារបស់រួមហើយបញ្ហាធំនោះគឺបញ្ហាញើស
ដែលចេញមកពីអ្នកទៅហាត់ដទៃតែម្ដង។ ក្នុងនោះ ២២ ភាគរយបានអោយដឹងថា សុទ្ធសឹងតែមិន
គិតពីបញ្ហាអនាម័យនៅក្លឹបហាត់ប្រាណ ១៨ ភាគរយបានអោយដឹងថា មានបញ្ហាកណ្ដាស ក្អក និង
ញើសសំបោរពាសវាលពាសកាល នៅក្លឹបហាត់ប្រាណ ៣៥ ភាគរយបានអោយដឹងថាមិនដែល
បានប្រើរ៉ូលអន ឬងូតទឹកមុនទៅហាត់ប្រាណនៅក្លឹបនោះទេ ហើយមាន ១៦ ភាគរយទៀតប្រាប់ថា
មានអាវមួយសម្រាប់ពាក់មកហាត់ប្រាណហើយកម្រនឹងបោកណាស់។

នេះគឺជាបញ្ហាប្រឈមមួយសម្រាប់អ្នកដែលទៅហាត់ប្រាណនៅក្លឹបហាត់ប្រាណ៕

ដោយ៖ ផានិត
ប្រភពពី៖ mirror 


Tags: lifestyle knowledge