CamNews

សុខភាព 

ការលេងដាក់ទឹកកក ជាមួយអំបិល លើស្បែកអាច បណ្ដាលឱ្យមានគ្រោះថ្នាក់

នៅសហរដ្ឋអាមេរិកកំពុងតែមានបញ្ហាមួយដែលក្មេងៗ យុវវ័យកំពុងតែឆ្កូតនឹងការលេងល្បែង
ទឹកកក អំបិល។

ការលេងនោះគឺវាងាយស្រួលណាស់គ្រាន់តែយកទឹកកក មកដាក់លាយជាមួយអំបិលឱ្យច្រើន
ហើយយកមកដាក់លើស្បែករង់ចាំមើលថាតើម្នាក់ណាដែលអាចទ្រាំបានយូរជាងគេ។ ការធ្វើ
បែបនេះគឺវាមានគ្រោះថ្នាក់ណាស់ ដែលបណ្ដាលឱ្យសីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅជាង
-១៧ អង្សារសេ ហើយនៅពេលដែលកំដៅច្រាលចេញពីក្នុងខ្លួនមកវិញនៅពេលដែលទឹកកក
ត្រូវបានយកចេញនោះ វាអាចបណ្ដាលឱ្យរលាកស្បែកបានយ៉ាងងាយ។

មានយុវវ័យជាច្រើនដែលបានចូលពេទ្យដោយសារតែការប្រកួតបែបនេះ ក្នុងនោះមានក្មេង
ប្រុសម្នាក់អាយុ ១២ ឆ្នាំមកពី Pittsburgh បានរងគ្រោះរលាកខ្នងយ៉ាងដំណំដោយសារតែការ
លេងបែបនេះ៕

 

ដោយ៖ ផានិត
ប្រភពពី៖ K14 


Tags: lifestyle knowledge