CamNews

យល់ដឹង 

ហេតុអ្វីបានជា សត្វក្ងោក មានរោមពិសេស ខុសគេ?

វិទ្យាសាស្ត្រ ៖ សត្វក្ងោកជាទូទៅ មានប្រភព ដើមមកពី ប្រទេសឥណ្ឌា ប៉ុន្តែគេស្គាល់ នៅក្នុង ប្រទេសលោក ខាងលិចរាប់ ពាន់ ឆ្នាំមកហើយ ។ រោមវែងៗនេះ មិនមែនជាកន្ទុយពិតប្រាកដ នោះទេហើយវាមាន ប្រវែងប្រហែលពាក់កណ្តាល នៃរោមរបស់សត្វក្ងោកឈ្មោលប៉ុន្តែវា ទ្រដោយកន្ទុយផ្នែកខាងក្រោមរបស់វា។

មានតែសត្វក្ងោកឈ្មោលទេ ទើបមានរោមវែងនៅខាងក្រោយ ចំណែកក្ងោកញីវិញមាន រោមខ្លីជាង និងមានពណ៌ស្រអាប់ ហើយមានសិរតូចជាង។ នេះបើយោងតាមប្រភព ព័ត៌មានវិទ្យាសាស្រ្ត Sciencedaily ចេញផ្សាយនៅថ្ងៃពុធ ទី ០៣ ខែធ្នូ ឆ្នាំ២០១៥។

ក្ងោកឈ្មោលបានប្រើប្រាស់រោមជុំវិញខ្លួនដ៏ស្រស់ស្អាតរបស់វា ដើម្បីធ្វើឲ្យក្ងោកញី ចាប់អារម្មណ៍ ហើយក្នុងការឲ្យចំណី វាកម្រើករោមទន់ៗវែងរបស់វាក្នុងបំណង បញ្ចុះបញ្ចូល ក្ងោកញីថា វានឹងធ្វើជាឪពុកដ៏ល្អរបស់កូនរបស់វា។ ជាពិសេស គំរូសត្វក្ងោកត្រូវគេប្រើប្រាស់ សម្រាប់តុបតែងនៅក្នុងសួនច្បារធំៗ និងសួនឧស្យានជាតិ។

សត្វក្ងោកខ្លះមានពណ៌សសុទ្ធ។ នេះជាការប្រែប្រួលពណ៌ ហើយការឲ្យចំណីនៅក្នុងទ្រុង ត្រូវគេប្រើប្រាស់ដើម្បីកែច្នៃឲ្យមានពណ៌ផ្សេងៗគ្នា។ ជាងនេះទៅទៀត រោមវែងរបស់វា ត្រូវបាន គេប្រើប្រាស់ក្នុងការលម្អមួក ប៉ុន្តែនៅតំបន់ជាច្រើនគេគិតថាមាន ប្រផ្នូលមិនល្អ ដែលយកវាមកដាក់នៅក្នុងផ្ទះ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh