CamNews

ទូរស័ព្ទ 

តំរៀបជួររង់ចាំទិញ iPad 2 ប្រភេទថ្មី

បន្ទាប់ពីរងគ្រោះមហន្តរាយយ៉ាងដំណំពីការរញ្ជួយដី និងរលកយកស៊ូណាមិ កាលពី
ថ្ងៃទី 11 មិនា 2011កន្លងទៅ ,ថ្ងៃនេះបន្ទាប់ពី Apple បានធ្វើសេចក្តីប្រកាសពីការនាំ
ចូលផលិតផល iPad 2 របស់ខ្លួនចូលទៅក្នុងទីផ្សារប្រទេសជប៉ុន គេឃើញមានប្រជា
ជនជាច្រើនបានតំរៀបជួរគ្នារង់ចាំទិញផលិតផលថ្មី iPad 2 យ៉ាងកុះករ ។

តាមប្រភពពត៌មាន Wallបានអោយដឹងថា ប្រជាជនយ៉ាងកុះករតំរៀបជួរគ្នាចាំទិញ
iPad 2 គឺនៅពីមុខហាងមួយមានឈ្មោះថា Ginza ។ ដើម្បីក្លាយជាមនុស្សទីមួយទទួល
បានផលិតផល iPad 2 មកកាន់នៅក្នុងដៃដំបូងគេ អតិថិជនត្រូវតំរៀបជួរចាប់តាំងពី
ម៉ោង 8 យប់ និង ឆ្លងចូលថ្ងៃបន្ទាប់ក្រោមការបង្អុរភ្លៀងយ៉ាងខ្លាំងនៅរាត្រីនោះ ។
iPad 2 នៅក្នុងប្រទេស ជប៉ុនត្រូវបានលក់ក្នុងតំលៃតំលៃ 44.800 យ៉េនស្មើនឹង 549 ដុល្លាសហរដ្ឋអាមេរិច ក្នុងមួយគ្រឿង គឺប្រហាក់ប្រហែលនឹងតំលៃ iPad 1 ដែល Apple
បានលក់នៅទីនេះ កាលពីឆ្នាំទៅ ។

ដោយឡែកនៅទីក្រុង ហុងកុង នៅថ្ងៃទី 29 មេសា 2011 កន្លងទៅថ្មីៗនេះអតិថិជន
យ៉ាងច្រើនកុះករប្រមាណជា 400នាក់ក៏បានតំរៀបជួរគ្នាដើម្បីរង់ចាំទិញផលិត iPad 2 តាំងពីព្រឹករហូតដល់រសៀលថ្ងៃដដែលផលិតផលត្រូវបានអស់ពីហាង ។ ស្របពេលជា
មួយគ្នានេះដែរ Apple ក៏បានប្រាប់អោយដឹងដែរថាចំពោះនៅក្នុងប្រទេស សិង្ហបុរី និង កូរ៉េ
ខាងត្បូង iPad 2 មានតែប្រមាណជា 100 គ្រឿងប៉ុណ្ណោះដែលបានដាក់លក់នៅទីនោះ ។
Apple បានប្រាប់អោយដឹងថាផលិតផល iPad 2 ដែលបានផលិត ត្រូវបានលក់អស់ពីស្តុក
តែម្តង ហើយគេក៏ព្យាករណ៍ថានៅ ឆ្នាំ 2011 នេះ iPad 2 នឹងលក់បានរហូតដល់ 40 លាន
គ្រឿងឯណោះ ៕

ដោយ៖ រដ្ឋា

Tags: