CamNews

ប្លែកៗ 

បុរសចម្លែក ដើរលិតព្រះវិហារចំនួន ៤២កន្លែង នៅអង់គ្លេស

បុរសម្នាក់ រស់នៅក្នុងក្រុងឡុង បានធ្វើដំណើរទស្សនាព្រះវិហារចំនួន ៤២ នៅប្រទេសអង់គ្លេស។
ប្រការពិសេសនោះគឺ នៅពេលទស្សនាព្រះវិហារមួយ Lawrence Edmonds សុទ្ធតែប្រើអណ្ដាត
របស់ខ្លួនដើម្បី លិតទៅលើវិហារនោះ យ៉ាងតិចម្ដង។

បុរសម្នាក់ឈ្មោះ Lawrence Edmonds អាយុ ២៦ឆ្នាំ បានធ្វើដំណើរជាង ៨,០០០គីឡូម៉ែត្រ ដើម្បី
ទស្សនាវិហារចំនួន ៤២ នៅពាសពេញប្រទេសអង់គ្លេស។

នៅក្នុងការភ្នាល់ជាមួយមិត្តភក្ដិ Lawrence បានទទួលយកពាក្យរបស់មិត្តភក្ដិខ្លួន នោះគឺ ត្រូវតែទៅ
កាន់វិហារធំៗនៅអង់គ្លេស ហើយនៅពេលទៅដល់វិហារនិមួយៗ ត្រូវតែយកអណ្ដាតលិតយ៉ាងតិច
ម្ដងទៅលើវិហារនោះ។

Lawrence Edmonds ថ្លែងថា ៖ "យើងមិនថា ហេតុអ្វីបានជាយើងមានការភ្នាល់បែបនេះទេ។ ខ្ញុំបាន
លិចទីតាំងជាច្រើននៅក្នុងប្រទេសអង់គ្លេសនេះ"។

Lawrence Edmonds បានធ្វើដំណើរស្ទើរគ្រប់ទីកន្លែង ទស្សនាវិហារធំៗមួយចំនួន ដូចជា Durham, Guildford, Derby, York, Winchester, Chelmsford និង Lincoln ដោយការធ្វើដំណើរនេះ មានរយៈ
ពេលរហូតដល់ ១៣ខែឯណោះ។

ខាងក្រោមនេះគឺជារូបភាពមួយចំនួនរបស់ Lawrence Edmonds ៖

 

Bradford

Bristol

Chelmsford

Chester

Exeter

Gloucester

Hereford

Lichfield

Liverpool

Newcastle

Salisbury

Wakefield

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖  DT

 


Tags: strange England