CamNews

តារា 

World Tour ទាំង ១០ ដែលរកចំណូលបាន ច្រើនបំផុតប្រចាំឆ្នាំ ២០១២

ក្នុងឆ្នាំ ២០១២ នេះគែសង្កេតឃើញមានការចេញសម្ដែង Tour ជាច្រើនពីសំណាក់តារាល្បីៗជើង
ចាស់ និងតារាថ្មីៗផងដែរ ដែលកាលពីពេលថ្មីៗនេះគេទើបនឹងបានចេញផ្សាយនូវតារាងកម្មវិធី
Tour តន្រ្តី និងសិល្បះទាំង ១០ ដែលរកចំណូលបានច្រើនបំផុតប្រចាំឆ្នាំ ២០១២៖

១. ការប្រគុំតន្រ្តីរបស់ Roger Waters ដែលរកចំណូលបានដល់ទៅ ១៥៨ លានដុល្លាអាមេរិកពីការ
សម្ដែងជុំវិញពិភពលោក។


២. កាប្រគុំតន្រ្តីរបស់ក្រុម Bruce Springsteen and the E Street Band រកចំណូលបាន ៨០ លាន
ដុល្លាអាមេរិក។


៣. ការសម្ដែងរបស់ Cirque Du Soleil ក្រោមចំណងជើង Michael Jackson: IMMORTAL រកប្រាក់
ចំណូលបានសរុប ៧៨.៥ លានដុល្លាអាមេរិក។


៤. ការប្រគុំតន្រ្តី World Tour របស់ Coldplay រកចំណូលបាន ៧៤ លានដុល្លាអាមេរិក។


៥. ការប្រគុំតន្រ្តី Born This Way Ball របស់ Lady Gaga រកចំណូលបាន ៦៧.២ លានដុល្លា។


៦. ការសម្ដែងរបស់ក្រុម Van Helen ទូទាំងពិភពលោករកចំណូលបាន ៤៥ លានដុល្លាអាមេរិក។


៧. ការសម្ដែងប្រចាំឆ្នាំរបស់កំពូលតារាចម្រៀង Rap Drake រកចំណូលបាន ៤២.៦ លានដុល្លា។


៨. ការប្រគុំតន្រ្តីរបស់ Madonna រកចំណូលសរុបបាន ៤២.១ លានដុល្លាអាមេរិក។


៩. ការប្រគុំតន្រ្តីរបស់ Paol McCartney ម្ចាស់បទ Let it be រកចំណូលបាន ៤០ លានដុល្លា។


១០. ការសម្ដែងរបស់ Cirque Du Soleil ក្រោមចំណងជើង Alegria រកចំណូលបាន ៣៨ លាន
ដុល្លា។

ដោយ៖ ម៉ូកា
ប្រភពពី៖ idolator 


Tags: tour music earning