ព័ត៌មានកីឡា៖ ថ្វីត្បិតតែការប្រកួតបានកន្លងផុត ហើយក៏ពិតមែន ប៉ុន្ដែមន្ទិលសង្ស័យនៅតែកើតមានបន្ដបន្ទាប់មិនចេះអស់ មិនចេះហើយផងដែរ មិនត្រឹមតែប៉ុណ្ណោះទៀតសោត ក៏មានមតិជាច្រើនក៏បានលើកឡើងទាក់ទងនឹងការប្រកួតនេះ ។
យោងតាមការចុះផ្សាយពីគេហទំព័រមួយបានចុះផ្សាយឲ្យដឹងថា លោក Kenny Bayless ដែលជាអាជ្ញាកណ្ដាលក្នុងការប្រកួតរវាង ប៉ាក់គីអៅ នឹងFloyd បានមានប្រសាន៍អះអាងពីការប្រកួតនោះថា គឺជាការប្រកួតដែលល្អ ត្រឹមត្រូវ។
Floyd Mayweather បានយកឈ្នះលើ Manny Manny Pacquiao ដោយពិន្ទុ ប៉ុន្ដែសម្លេងនៃការគាំទ្រជាច្រើនមិនបានពេញចិត្ដនឹងការសម្រេចរបស់ ចៅក្រមនោះឡើយ ដោយហេតុជាក់ស្ដែងក្នុងកំលុងការប្រកួត គេមើលឃើញថា Floyd ចូលចិត្ដឱប និង រត់គេចពេញសង្វៀនប្រកួតខ្លាំងណាស់ ខណៈដែល ប៉ាក់គីអៅ ព្យាយាមដេញតាមវាយប្រហារ។
លោក Kenny Bayless បានបកស្រាយផងដែរថា រឿងនេះពិតជាកើតមានមានក្នុងពេលប្រកួត ប៉ុន្ដែគាត់ក៏បានប្រាប់ទៅ Floyd ឲ្យឈប់ធ្វើដូច្នេាះ ហើយគេក៏លះបង់ បន្ទាប់ពីនោះការប្រកួតប្រព្រឹត្ដទៅធម្មតា។
ទន្ទឹមនឹងនោះផងដែរ Floyd ក៏បានពន្យល់ពីគម្រោងដែលគាត់បានខ្លួនត្រៀមចូលវ៉ៃជាមួយ ប៉ាក់គីអៅ គឺថា នៅពេលដែល ប៉ាក់គីអៅ ព្យាយាមកាន់តែដើរចូលមក គាត់នៅតែបន្ដការម៉ាត់ និង ឆ្មក់ជាបន្ទាប់ ហើយនៅពេលដែល គេកាន់តែចូលគៀក គឺគាត់ គ្រលាស់ខ្លួនចេញថយក្រោយ។ ហើយគាត់ក៏ដឹងថា អ្នកគាំទ្រជាច្រើន មិនពេញចិត្ដនឹង យុទ្ធសាស្រ្ដបែបនេះនោះទេ ប៉ុន្ដែអាជ្ញាកណ្ដាល និយាយថា ទាំងនោះគឺជាយុទ្ធសាស្ដ្រដែលអាចប្រើបានក្នុងការប្រកួត ។
បន្ថែមពីលើនោះទៅទៀត អាជ្ញាកណ្ដាលបាននិយាយថា ក្នុងទស្សនៈរបស់គាត់ ការប្រកួតនេះគ៏ពិតជាត្រឹមត្រូវល្អប្រសើរណាស់ ហើយកីឡាករទាំងពីរ ក៏បានប្រើយុទ្ធសាស្រ្ដរៀងៗខ្លួនផងដែរសម្រាប់ការប្រកួតនេះរហូតចប់ទឹក ។
អាន៖ ប៉ាក់គីអៅ ប្រតិកម្មនឹងពាក្យសម្ដីរបស់ Floyd ដោយអះអាងថា ជាកីឡាករកំសាក
ដោយ៖ អឿ អ៊ុយ
ប្រភព៖ abs-cbnnews