CamNews

កីឡាអន្តរជាតិ 

ប៉ាក់គីអៅ ប្រតិកម្មនឹងពាក្យសម្ដីរបស់ Floyd ដោយអះអាងថា ជាកីឡាករកំសាក

ព័ត៌មានកីឡា៖ ក្រោយពីព្រឹត្ដិការណ៍មហាអស្ចារ្យ រវាង ប៉ាក់គីអៅ នឹង Floyd បានបញ្ចប់ទៅដោយលទ្ធ​ផល​​ហួសពីការស្មាន ធ្វើឲ្យពិភពលោក ស្ទើរតែក្រឡាប់ចក្រនោះ ពាក្យសម្ដីនៅតែមិនទាន់មានការបញ្ចប់​នៅឡើយនោះទេ ដោយហេតុ សេចក្ដីអះអាងរបស់ Floyd ចុងក្រោយបានលើកឡើងថា ប៉ាក់គីអៅ គឺជា​គីឡាករ ដែលកំសាក ហើយមិនទួលស្គាល់ការពិតនូវការបរាជ័យ ថាខ្លួនពិតជាអ្នកចាញ់មែន ។ 

ពាក្យសម្ដីរបស់ Floyd ទាំងប៉ុន្មានម៉ាត់ខាងលើ បានធ្វើឲ្យ ប៉ាក់គីអៅ ប្រតិកម្មតបទៅវិញទាំងញ័រ​មាត់​ថា​ គាត់គ្រានតែចង់បង្ហាញដល់មហាជនឲ្យបានដឹង ថាគាត់មានរបួសផ្នែកស្មាខាងស្ដាំ គឺគ្មានបំណង ចង់យកលេះអ្វីនោះទេ ហើយថ្មីៗនេះ គាត់ក៏មិនបានគិតទៅដល់ការប្រកួតសារជាថ្មីដែរ អ្វីដែលគាត់គិតខ្លាំង​គឺបញ្ហាសុខភាព ដែលទើបតែចេញពីមន្ទីពេទ្យ។ 

Floyd ធ្លាប់បាន និយាយក្នុងសន្និសិតការសែតថា គាត់មានការអន់ចិត្ដនឹងពាក្យសម្ដីរបស់ ប៉ាក់គីអៅ ក្រោយ​ការប្រកួត ដោយប្រាប់អ្នកការសែតថា ការប្រកួតរបស់គាត់មិនបានធ្វើឲ្យល្អនោះទេ ដោយហេតុ​តែគាត់​មានបញ្ហារបួសស្មាមិនអាចប្រើប្រាស់ដៃស្ដាំនោះឡើយ ។ ហេតុដូច្នេះ ពាក្យសម្ដីទាំងនេះ បានធ្វើគាត់យល់ថា ប៉ាក់គីអៅជាមនុស្ស កំសាក មិនព្រមទទួលស្គាល់ការបរាជ័យរបស់ខ្លួន ។​

ប៉ាក់គីអៅ បានទទួចបន្ដទៀតថា គាត់មិនមែនជាកីឡាករដែល កំសាកនោះទេ ហើយអ្វីដែលគាត់​ចង់លើក​ឡើងនោះក៏មិនមែនជាលេះនោះដែរ ប៉ុន្ដែអ្វីដែរការពិតនោះគឺគាត់មានបញ្ហារបួសស្មា។ គាត់ទទួលស្គាល់ថា Floyd ជាកីឡាករដែលខ្លាំង អាចគ្រប់​គ្រង គ្រប់ស្ថានការណ៍នៃការប្រកួតទាំងក្រៅ និង ក្នុងសង្វៀន។ ហើយអ្វីដែលកាន់តែសំខាន់នោះគឺគាត់ក៏គោរពនិងទទួលស្គាល់នូ​វអ្វីដែល គណៈ​កម្មការ​មេ​ប្រយោគបានសម្រេចចិត្ដ។ ដូច្នេះកុំនិយាយថា​គាត់ជាមនុស្សកំសាក ។ 

អាន៖ ប្រទះពាក្យសម្ដីផ្ទាល់របស់អាជ្ញាកណ្ដាល នៃការប្រកួតរវាង ប៉ាក់គីអៅ នឹង Floyd

ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingnews24


Tags: boxing news Manny Pacquiao