ព័ត៌មានកីឡា៖ Floyd Mayweather និង Manny Pacquiao ត្រូវបានអ្នកសារព័ត៌មានចុះផ្សាយថា ជាកីឡាករដែលរកចំណូលបានច្រើនជាងគេបំផុតនាឆ្នាំនេះក្នុងចង្កោមអាជីពជាកីឡាករ។ ក្នុងនោះផងដែរFloyd Mayweather ត្រូវបានគេដឹងថា អាចរកបានប្រាប់ចំណូលសរុបពេញមួយឆ្នាំគឺរហូតដល់ ៥០០លានដុល្លារ ហើយមួយរយៈពេលដ៏ខ្លីបំផុត គឺអាចរកបានដល់ទៅ ២៥០ លានដុល្លារ ។ រីចំណែកឯ ប៉ាក់គីអៅ ត្រូវបានគេបង្ហាញទិន្ន័យតែមួយរយៈពេលចុងក្រោយនេះទេ គឺ បានរហូតដល់ទៅ ១៥០ លានដុល្លារ ត្រឹមតែរយៈដ៏ខ្លី ដែលអាចរកបានចំណូលខ្ពស់បំផុត។
មិនត្រឹមតែប៉ុណ្ណោះទៀតសោត បើក្រឡេកទៅមើលក្រុមកីឡាករបាល់ទាត់វិញម្ដង រមែងនឹងស្គាល់ច្បាស់ជាងគេគឺ Lionel Messi និង Cristiano Ronaldo ដែលអ្នកទាំងពីរអាចរកបានប្រាក់ចំណូលច្រើនផងដែរ ក្នុងវិស័យកីឡាបាល់ទាត់។ ប៉ុន្ដែបើធៀបទៅនឹង ចំណូលថវិការខ្ពស់ជាងគេទៅនឹងវិស័យកីឡាករដទៃទៀត អ្នកទាំងពីរនៅមិនអាចប្រៀបធៀបនឹង Floyd Mayweather និង Manny Pacquiao បានឡើយ។
ខាងក្រោមជាតារាងបង្ហាញពីចំនួនថវិការ របស់កីឡាករ ដែលប្រើរយៈពេលខ្លីហើយ រកបានចំណូលច្រើន៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ espn.co.uk