CamNews

ជីវិត និងការងារ 

មហាសេដ្ឋី Bloomberg ៖ “បោះបង់មហាវិទ្យាចុះ ហើយទៅធ្វើជាជាងទឹក”

ស្ថាបនិកនៃ “អាណាចក្រ” ទូរគមនាគមន៍ Bloomberg បានផ្ដល់យោបល់ដល់អ្នករាល់គ្នា ឱ្យជ្រើស
រើសផ្លូវល្អសម្រាប់ខ្លួន ដោយយោងទៅលើលទ្ធភាព និងស្ថានភាពជាក់ស្ដែង។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្ដាក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុលំដាប់កំពូលនៅអាមេរិក កាលពី
​ដើមខែ មហាសេដ្ឋី Bloomberg ឱ្យដឹងថា ៖ “បច្ចុប្បន្ន ប្រសិនកូនរបស់អ្នកមានការរារែកមិនដឹងគួរ
ចូល​រៀនមហាវិទ្យាល័យ ឬ ទៅធ្វើជាជាង នោះអ្នកប្រាកដជាត្រូវពិចារណាច្រើន។ ប្រសិនកូនតូច
​របស់អ្នក មិនអាចចូលរៀននៅសាលាល្អៗបាន និងមិនមានសមត្ថភាពសមល្មនឹងបន្តការសិក្សា
ប៉ុន្ដែ គេមានភាពរហ័សរហួន នៅពេលជួបអ្នកដទៃ ឬមានទេពកោសល្យខាងជើង ដូចជាតបណ្ដាញ
ទឹកជាដើម នោះអនាគតរបស់កូនអ្នក ប្រាកដជារុងរឿង”។

មហាសេដ្ឋីរូបនេះក៏បានថ្លែងថា បណ្ដានិស្សិតដែលគ្រោងនឹងចូលរៀនមហាវិទ្យាល័យ Harvard គួរ
តែពិចារណា ដើម្បីជ្រើសរើសប្រការដូចតទៅ ៖ “អ្នកនឹងត្រូវបង់ថ្លៃសាលា ពី ៥០.០០០ -៦០.០០០
ដុល្លារ/ឆ្នាំ នៅពេលរៀននៅសាលា Harvard ឬធ្វើជាជាងតបណ្ដាញ​ទឹក ដែលរកចំណូលបាន
ប្រហែលគ្នានេះ”។

យោងតាមគេហ​ទំព័រ CNN មហាសេដ្ឋី Bloomberg ក៏ធ្លាប់បានសិក្សានៅសកលវិទ្យាល័យ Johns
Hopkins និងមហាវិទ្យាជំនួញ Harvard ។ លោកបានដឹងថា ត្រូវប្ដូរអ្វីខ្លះដើម្បីបង្កើតក្រុមហ៊ុនមួយ
និងបានឃើញថា មានឱកាសជាច្រើនសម្រាប់ក្រុមមនុស្សដែលមានចំណូលមធ្យម។

លោក បានលើកឧទាហរណ៍ជាក់ស្ដែងអំពីឱពុករបស់បុគ្គលិកម្នាក់ក្នុងក្រុមហ៊ុន។ “គាត់មានបុគ្គ
លិកជាជាងតទឹក ៦នាក់។ គាត់លេង ហ្គោលបានល្អ ហើយបានទៅទីលានវាយកូនហ្គោលល្បីៗ
ដែលខ្ញុំបានត្រឹមតែស្រមៃ។ គាត់បានបើកក្រុមហ៊ុនតូច នៅពេលមានឱកាស ដោយគាត់មិនធ្លាប់​បានចូលរៀនមហាវិទ្យាល័យនោះឡើយ”។

មហាសេដ្ឋី Bloomberg យល់ថា បណ្ដាការងារដូចខាងលើនេះ កំពុងតែមានសារសំខាន់ ពីមួយថ្ងៃ
ទៅមួយថ្ងៃ ដោយសារតែបច្ចេកវិទ្យារីកចម្រើន ធ្វើឱ្យអ្នកមានចំណូលមធ្យម មិនអាចទទួលបាន
ប្រាក់ខែខ្ពស់ដូចមុន។ នេះជាជាមូលហេតុដែលនាំឱ្យមានការប្រកាសជ្រើសរើសបុគ្គលិកកាន់តែ
ច្រើន តែប្រាក់ខែនៅដដែល។ លោកថ្លែងថា ៖ “សម័យនេះ បណ្ដាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកច្បាប់
ពួកគេគ្រាន់តែប្រើក្ដារចុច និងស្រាវជ្រាវ គឺខុសពីសម័យមុន ដែលក្រុមលេខាត្រូវពិនិត្យទៅលើឯក
សាររាប់សិបសៀវភៅ”។

David Rubenstein សហស្ថាបនិក និងជាអគ្គនាយករបស់ក្រុមហ៊ុនវិនិយោគ The Carlyle Group
ក៏មានការយល់ឃើញដូចខាងលើ។ លោកថ្លែងថា ៖ “មនុស្សបច្ចុប្បន្ន លែងជឿជាក់ទៅលើពាក្យ
មួយឃ្លាដែលគេនិយាយថា “ប្រសិនអ្នកប្រឹងប្រែងធ្វើការ មានការសិក្សាខ្ពស់ ទទួលបានអាហារូប
ករណ៍ អ្នកអាចនឹងឈានឡើងកាន់កាប់តំណែងខ្ពស់ជាងគេ”។ ការយល់ឃើញនេះ ត្រូវបានប្ដូរ
ផ្លាស់ច្រើន ចាប់តាំងពីក្រោយវិបត្តិហិរញ្ញវត្ថុ”៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNN


Tags: David Rubenstein Bloomberg plumber ជាង​ទឹក បោះ​បង់​មហា​វិទ្យា​ល័យ