CamNews

តារា 

តារាល្បីៗជាច្រើនដួង ដែលមិនត្រឹមតែជាបុរសសង្ហាទេ ពួកគាត់ថែមទាំងមានចំណុចពិសេសម្យ៉ាងទៀតផង

ថៃ ៖ ជាការពិតណាស់ អត្តចរិករបស់យើងម្នាក់ៗ មិនមែនសុទ្ធតែដូចគ្នាទាំងអស់គ្នានោះទេ តែថ្ងៃនេះ Camnews នឹងលើកយកនូវ តារាល្បីៗជាច្រើនដួងរបស់ប្រទេសថៃ ដែលមិនត្រឹមតែជាបុរសសង្ហាទេ ពួកគាត់ថែមទាំងមានចំណុចពិសេសម្យ៉ាងដែលដូចគ្នា នោះគឺពួកគាត់ជាមនុស្សកំប្លែង និងធ្វើឲ្យមនុស្សគ្រប់គ្នា សប្បាយចិត្តនៅពេលដែលនៅក្បែរពួកគាត់ ។ 

ចង់ដឹងថា មានតារាដួងណាខ្លះ សូមធ្វើការទស្សនានៅខាងក្រោមទាំងអស់គ្នា ។ 

១. លោក Sunny Suwanmethanon គាត់គឺជាមនុស្សកំប្លែងម្នាក់ ហើយលោកថែមទាំងបានសម្តែងរឿងកំប្លុកកំប្លែងជាច្រើនទៀត។ 

២. លោក Ter Chantavit មិនត្រឹមតែអ្នកពូកែសម្តែងទេ លោកក៏ជាមនុស្សមិនចេះវាយឬក ហើយក៏កំប្លែងទៀត ។ 

៣. លោក Poh Nattawut គាត់តែងតែលេងសើចជាមួយអ្នកកាសែត​ និងអ្នកគាំទ្ររបស់ខ្លួនជារឿយៗ ។ 

៤. ពេលសម្ភាស៍ម្តងៗ លោក Mario Maurer និយាយបែបកំប្លែងៗ ហើយអត្តចរិករបស់លោក ត្រូវជាមួយនឹងរឿងកំប្លែងច្រើន ។ 

៥. បើនិយាយពី លោក Boy Pakorn កំពូលអ្នកកំប្លែងប្រចាំប្រទេសថៃតែម្តង។ តារារូបនេះតែងតែគាស់កកាយរឿងកំប្លែងៗចាស់ៗ ដើម្បីយកមកបាញ់មិត្តរបស់គាត់ និងបង្កើនបរិយាកាសល្អៗសម្រាប់អ្នកនៅជុំវិញខ្លួន ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Mario Maurer Boy Pakorn