CamNews

បច្ចេកវិទ្យា 

កាសែតពត៌មានទំរង់4D បានចេញផ្សាយជាលើកដំបូង

កាលពីថ្ងៃទី 30 មេសា 2011 កន្លងទៅកាសែតសារពត៌មានរបស់ចិន មួយមានឈ្មោះថា
Daily Luoyang ក្នុងខេត្ត Henan បានចេញទំរង់ថ្មីរបស់ខ្លួនដំបូង គឺទំរង់ 4D ហើយ ។ ក្រៅ
ពីមានរូបភាពភ្ជាប់គ្នាជាបីទិស (three-dimensional) កាសែត 4D នេះមានក្លិនក្រអូប , ក្លិន
រសជាតិ និង សំលេង ទៀតផង ។

នៅពេលដែលបើកសន្លឹកទំព័រកាសែតឡើង ក្រៅពីរូបភាបដ៏ស្អាតមានទំរង់ជា បីទិស
(three-dimensional) លោកអ្នកក៏អាចយកដៃទៅស្ទាបអង្អែលលើផ្កាដ៏ស្រទន់នៅក្នុងកាសែត
បាន ផងដែរ ។កាសែតដែលបានបោះពុម្ភជាលើកដំបូងចំនួន 170.000 ច្បាប់ត្រូវបានលក់អស់
ត្រឹមតែ មួយព្រឹកប៉ុណ្ណោះ ។

បើតាមការអោយដឹងពីនាយកសារពត៌មាន Daily Luoyang លោក Li Dung អោយដឹងថា គ្រប់
សន្លឹកកាសែត 4D សុទ្ធតែបានភ្ជាប់មកជាមួយនឹង វ៉ែនតាសំរាប់អាន ព្រោះកាសែតនេះផលិត
ឡើងពី សន្លឹកដ៏ពិសេស មានតំលៃថ្លៃ មានភាពជឿនលឿន ខុសពីកាសែតធម្មតា ។ តែទោះ
ជាយ៉ាងណានេះគ្រាន់តែជាការសាកល្បងដំបូងរបស់ខ្លួនប៉ុណ្ណោះ ។ ក្នុងរយៈពេលយ៉ាងខ្លី
ខាងមុខទើបកាសែត 4D នេះធ្វើការបោះពុម្ភផ្សាយជាសាធារណៈជូនដល់អថិជនទូទៅ ៕
(ប្រភពពី Dailyinfo)
ដោយ៖ រដ្ឋា

Tags: