CamNews

សុខភាព 

ជម្រុះរោម ស្រួលខ្លួន មិនឈឺចាប់ ដោយម៉ាស៊ីនឡាស៊័រ នៅគ្លីនិក Faceline

រោមនៅលើផ្នែកមួយចំនួននៃដងខ្លួនរបស់បុរសស្រ្ដី អាចបង្កជាការមិនពេញចិត្ដ ហើយការប្រើវិធីជម្រុះរោមមួយចំនួនដូចជា ការដក ការខាត់ ឬកោរ មិនមែនជាជម្រើសល្អនោះទេ ពីព្រោះវិធីទាំងនេះ អាចបង្កការឈឺចាប់ត្រង់កន្លែងដក ឬកោរនោះ ឬអាចបណ្ដាលឱ្យរោមត្រង់បរិវេណនោះឆាប់ដោះមកវិញ។

ការជម្រុះរោមដោយឧបករណ៍ឡាស៊ែរ គឺជាមធ្យោបាយរហ័សទាន់ចិត្ដ និងមិនមានការឈឺចាប់ ដែលបុរសស្រ្ដីគួរជ្រើសរើស។ ជំនួសឱ្យការស៊ូទ្រាំ នឹងការឈឺចាប់ដោយការខាត់ ព្យាយាមដក​រោមដោយចន្ទៀសយ៉ាងលំបាក សូមគិតដល់អត្ថប្រយោជន៍នៃការជម្រុះរោម ដោយឧបករណ៍ឡាស៊ែរ នៅគ្លីនិកថែរក្សាស្បែក Faceline។



ហេតុអ្វីត្រូវជម្រុះរោមដោយឡាស៊ែ?

ការកោររោម ត្រង់កន្លែង​ងាយឈឺចាប់ អាចបណ្ដាលឱ្យកន្ទួលស្បែក ហើយរោមខ្លីៗ ដែលទើបនឹងកោរ វានឹងដុះមកវិញយ៉ាង​ឆាប់រហ័ស។ ចំណែកការប្រើចន្ទៀសដករោម ដែលដុះខុសពីកន្លែងធម្មតាវិញ គឺជាវិធីដ៏រំខាន និងបង្កការឈឺចាប់​ដល់ស្បែក ខណៈរោមទាំងនោះ នឹងដុះឡើងវិញយ៉ាងឆាប់រហ័ស។ ការជម្រុះរោម ដោយឧបករណ៍​ឡាស៊ែ គឺជាវិធីមួយដ៏មានប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីសម្រេចបាននូវស្បែកទន់រលោង មិនថាអ្នក មានស្បែក ឬរោមប្រភេទណានោះទេ។

ម្យ៉ាងទៀត តាមរយៈការជម្រុះរោមដោយឧបករណ៍ឡាស៊ែរ រោមនឹង​មិនដុះមកវិញ ក្នុងរយៈពេលយូរ។ នៅអំឡុងពេលជម្រុះរោមដោយឡាស៊ែ ឡាស៊ែរ នឹងផ្តោតលើឫសរោម។ នៅពេលដែលឫសរោម ប៉ះនឹងពន្លឺ នោះពន្លឺអាចបញ្ឈប់ការលូតលាស់របស់រោម។​ បន្ទាប់​មក បំណែកនៃរោមត្រូវបានបំផ្លាញ និងមិនអាចដុះលូតលាស់មកវិញយ៉ាងងាយស្រួលនោះទេ។

លោកអ្នក អាចស្វែងរកសេវាកម្មជម្រុះរោមដោយបច្ចេកវិទ្យាឡាស៊ែនេះ នៅគ្លីនិកថែរក្សាស្បែក Faceline ដែលមានអ្នកជំនាញ និងវេជ្ជបណ្ឌិតឯកទេសថែរក្សាស្បែក ប្រកបដោយបទពិសោធន៍ខ្ពស់ មកពីបរទេស ព្រមទាំងបាននាំយកម៉ាស៊ីនព្យាបាលស្បែកបច្ចេកវិទ្យាទំនើបដំបូងគេ មកកម្ពុជា។



លោកអ្នក អាចអញ្ជើញមកប្រឹក្សា ជាមួយអ្នកជំនាញថែ​រក្សាស្បែក និងវេជ្ជបណ្ឌិតឯកទេស នៅគ្លីនិកថែរក្សាស្បែក Faceline ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៧០ ផ្លូវ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ 015 23 45​ 89 / 061 555 349៕


អត្ថបទ៖ សារ៉ាត


Tags: Health news