
ទូរស័ព្ទMotorola ATRIX 4G គឺជាទូរស័ព្ទប្រភេទsmartphoneដំបូងគេដែលប្រើប្រាស់ស្នាមម្រាមដៃរបស់អ្នកប្រើដើម្បីអាច  ដំណើ  រការវាបានដែលជាការធានាថាមានតែម្ចាស់ទូរស័ព្ទប៉ុណ្ណោះដែលអាចប្រើប្រាសទូរស័ព្ទMotoro  la ATRIX នេះ។


ទូរស័ព្ទ Motorola Atrix 4G នេះ មានអង្គគណនា dual-core ហើយមានអេក្រង់ sharp qHD (quarter HD)។  Atrix 4G ប្រើប្រព័ន្ធប្រតិបត្តិការ Android 2.2 និងមាន camera  5-megapixel នៅខ្នងមួយ ហើយ camera ខាងមុខមួយសំរាប់ video calls។ ប៉ុន្តែគួរឲ្យស្តាយថា smartphone នេះមិនមានថត video 1080p HD ទេ។ ហើយលោកអ្នកក៏មិនអាចបញ្ចូលកម្មវិធី ពីក្រុមហ៊ុនទី៣ផ្សេងបានទេ។ 

ពិសេសជាងនេះទៅទៀតនោះ ទូរស័ព្ទMotorola ATRIX ដែលក្លាយជាប្រភេទsmartphoneដ៏ពេញនិយមបំផុតនៅលើពិភពលោកនោះអាចភ្ជាប់ទៅនឹងកុំព្យូទ័រla  ptop កុំព្យូទ័រលើតុ(personal computer) និងមណ្ឌលព័ត៌មាន(media centre) ឬប្រព័ន្ធផ្កាយរណប(sat-nav)ថែមទៀតផង។
(ដោយ៖ មិនា)