CamNews

ទូរស័ព្ទ 

Fast Five Gameloft ល្អបំផុតសំរាប់ iPhone4, iPod touch 4 និង iPad 2



មិនត្រឹមតែមានប្រជាប្រិយភាពជាមួយនឹងខ្សែភាពយន្ត សូម្បីតែការផលិត ជាហ្គេមក៏មានការគាំទ្រខ្លាំង ណាស់ដែរ។



កាលពីមុននៅពេលដែល ភាពយន្ត Fast Four បានចេញបញ្ចាំង គឺមានការគាំទ្រពីសំណាក់ អ្នកទស្សនាយ៉ាងខ្លាំង មិនយូរប៉ុន្មាន ក៏មានការផលិតជាហ្គេម Fast Four សំរាប់ ios Device ដែលជាប្រភេទ ហ្គេម បែបប្រណាំងប្រជែង។



ហើយថ្មីនេះបន្ទាប់ពី ភាពយន្ត Fast Five បានចេញបញ្ចាំងជាផ្លូវការមិនបានយូរ ប៉ុន្មានផង ក្រុមអ្នកផលិត ហ្គេម ជាពិសេស ក្រុមហ៊ុន Gameloft បានបញ្ចេញ នូវ Video Trailer សំរាប់ហ្គេម Fast Five ហើយតែប៉ុន្មានថ្ងៃបន្ទាប់ ហ្គេម Fast Five ក៏ត្រូវបានដាក់លក់នៅលើ Apple App Store ដែលមានតំលៃ 4,99 ដុល្លា។


Tags: