CamNews

រថយន្ត 

Land Rover ប្រកាសជាសាធារណៈនៃជំនាន់ក្រោយរបស់ខ្លួន សម្រាប់ ឆ្នាំ 2016

យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដ Land Rover បានបង្ហើបដំណឹងដ៏ល្អ ទៅដល់មហាជន ដែលនិយម​ ប្រើប្រាស់រថយន្ដទំនើប ពីគម្រោងផលិតផលរបស់ខ្លួន ត្រៀមចេញជាផ្លូវការ នូវម៉ូដែល Range Rover Evoque SVR ស៊េរីឆ្នាំ ២០១៦ ។ 

គំរូតាងនៃម៉ូដែល Range Rover Evoque SVR ស៊េរីឆ្នាំ ២០១៦ ត្រួវបានក្រុមហ៊ុន លាតត្រដាង​យ៉ាងជាក់ច្បាស់ ក្រោយពីស្ថិតក្នុងការរំពឹងទុកមួយ ដោយយល់ថា ស្នាដៃមួយនេះពិតជាពេញនិយម និង ទទួលការ​គាំទ្រច្រើន ។ 

ថ្វីត្បិតតែរូបរាងពិតប្រាកដមិនទាន់បានចេញជាផ្លូវការក៏ដោយមែន ប៉ុន្ដែ សមាសភាព​​​ ព្រមទាំង​គុណសម្បត្ដិ របស់រថយន្ដ បានត្រូវក្រុមហ៊ុ​នហ៊ាន អះអាង លើកឡើងបង្ហាញថា Range Rover Evoque SVR ស៊េរីឆ្នាំ ២០១៦ នោះ ប្រើសមាសភាព ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ២.០ Liter ប្រើប្រអប់លេខអូតូ ស្មើ​​ ៩ លេខ​ប្រអប់ដៃ ដែលអាចប្រើប្រាស់ល្បឿនលឿន​បំផុតដល់ទៅ ២២០ គ.ម/ម៉ោង ។ រីឯតម្លៃវិញគឺ ៧៥០០០ ដុល្លារ ។ 

ទស្សនារូបភាពខាងក្រោម៖ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed

 


Tags: Vehicle 2016 Land Rover Range Rover Evoque SVR