CamNews

បច្ចេកវិទ្យា 

ឧបករណ៍អេឡិចត្រូនិច 20 ប្រភេទដែលមានឈ្មោះចំលែកបំផុត

ខាងក្រោមនេះគឺជាផលិតផល អេឡិចត្រូនិច ទាំង 20 ប្រភេទដែលមានឈ្មោះពិបាកហៅ
បំផុតក្នុងចំនោមផលិតផលអេឡិចត្រូនិច ទាំងឡាយ ៖
1. Apple Ping


Apple Ping គឺជាសេវាកម្មចំរៀងតាមគេហទំព័រ របស់ Apple ហើយមានឈ្មោះមុនគេក្នុង
ចំនោមឈ្មោះទាំង 20 ផលិតផល ។

2. Casio GzOne


ទូរស័ព្ទ GzOne ជាផលិតផលរបស់ Casio វាមានភាពរឹងមាំជាងទូរស័ព្ទដ៏ទៃ វាអាចការពារ
ការហុយចូលនៃធូលីដី ការចូលទឹក ការរង្គោះរង្គើ និងផ្សេងៗជាច្រើនទៀត ។

3. Cisco Cius

កុំព្យូទ័រលើតុ សំរាប់អ្នកធ្វើជំនួញរបស់ Cisco ដែលមានឈ្មោះប្រហាក់ប្រហែលទៅនឹង
"see-us" ដែលក្នុងភាសាអាល្លឺម៉ង់ មានន័យថា ជំរាបលា ។

4. Chestnut Hill Sound George

ឧករណ៍សំលេង Chestnut Hill Sound George មានឈ្មោះយ៉ាងវែង មានភ្ជាប់មកជាមួយ
នូវឧបករណ៍ remote ដែលអាចផ្លាស់ប្តូបាន ហើយក៏អាចដំនើរការជាមួយ iPad បានដែរ ។

5. Cool-er

Cool-er ពាក្យសរសេរកាត់របស់ពាក្យ Cool e-reader គឺជាឧបករណ៍អានសៀវភៅអេឡិច
ត្រូនិច ។ វាមានពណ៌យ៉ាងច្រើនសំរាប់ជ្រើសរើស ។

6. Cuil

គឺជាឈ្មោះរបស់គេហទំព័រសែ្វងរក មួយ ដែលប្រហាក់ប្រហែលទៅនឹង Google ដែរ ។

7. Gizmondo

Gizmondo គឺជាឧបករណ៍ Game កំសាន្តអេឡិចត្រូនិចមួយប្រភេទ ដែលប្រហែលជាមិន
មានវត្តមានលើទីផ្សារទេ ។ ឧបករណ៍ Game កំសាន្ត មួយនេះបានចំណាយថវិការយ៉ាង
ច្រើនលើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ។

8. Eee PC

ជា Laptop មួយប្រភេទដែលមានឈ្មោះផ្តើមឡើងពីអក្សរ E 3ជាប់គ្នា តែមិនដឹងថាហៅ
យ៉ាងដូចម្តេច ។

9. Honda Asimo

Honda Asimo គឺជា robot ដែលជឿនលឿនបំផុតមួយក្នុងពិភពលោក តែបែជាមានឈ្មោះ
ហាក់បីដូចជាសត្វមួយប្រភេទទៅវិញ ។ Asimo ពាក្យពេញគឺ Advanced Step in Innovative
Mobility​ ដែលជា robot​ អាចដើរដោយជើងទាំងពីបានដូចមនុស្ស ។

10. iMuffs

iMuffs គឺជាកាសស្តាប់មួយប្រភេទតាមរយៈ Bluetooth ។

11. Olympus mRobe MP3 Player

mRobe,គឺជាឧបករណ៍ស្តាប់ MP3 របស់ Olympus ។

12. Pentax *ist series

Pentax ដាក់ឈ្មោះម៉ាស៊ីនថត របស់ពួកគេជាមួយសញ្ញា �*� ដែលមានមតិខ្លះយល់ថា
វាគឺជាឈ្មោះដែលមិនសូវទាក់ទាញ ។

13. Plastic Logic Que

នេះជាឧបករណ៍អានសៀវភៅ Plastic Logic Que វាមិនដែលបង្ហាញលើទីផ្សារឡើយ ។

14. Samsung :)

ទូរស័ព្ទប្រភេទ Smiley របស់ Samsung មានសញ្ញា ផ្ទៃមុខបញ្ចេញនូវស្នាមញញឹមជានិច្ច ។

15. Sony Location-Free TV

ឧបករណ៍មើលទូរទស្សន៍របស់ Sony ដែលកំពុងតែធ្វើការប្រកួតប្រជែងគ្នាជាមួយផលិផល
Slingbox ។

16. Sony Muteki

ម៉ាញ៉េនេះជាផលិតផលរបស់ Sony មានឈ្មោះ Muteki ។

17. Sony Qriocity

Qriocity គឺជាសេវាកម្មមួយរបស់ Sony មានតួនាទីក្នុងការបញ្ជូនបទចំរៀង ភាពយន្តដោយ
ផ្ទាល់ ។

18. Sony Rolly

ឧបករណ៍ speakers តាមរយៈ Bluetooth របស់ Sony ។

19. TrekStor iBeat Blaxx

ឧបករណ៍ស្តាប់ចំរៀង Mp3 មានឈ្មោះថា TrekStor iBeat Blaxx ។

20. Tivoli iYiYi

ឧបករណ៍ស្តាប់ចំរៀង Tivoli iYiYi ៕
(ប្រភពពី CNet)
ដោយ៖ រដ្ឋា

Tags: