CamNews

កុំព្យូទ័រ 

ចំពោះផលិតផល iMac ,តើគួរជ្រើសយក Magic Trackpad រឺក៏ Magic Mouse ?

Apple iMac ប្រភេទថ្មីបំពាក់ដោយប្រព័ន្ធដំនើរការ របស់ Intel �Sandy Bridge� port ប្រភេទ
Thunderbolt និងcamera FaceTime HD ។ លក្ខណៈពិសេសមួយទៀតគឺ iMac មានជំរើស
សំរាប់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសយកប្រភេទ Magic Trackpad រឺក៏ Magic Mouse ?


នេះជាផលិតផល Magic Trackpad

Apple បានចេញផលិតផលរបស់ខ្លួនប្រភេទ Magic Trackpad តាំងពីខែ07/2010 មានផ្ទៃទំហំ
5 x 5 inch មានសំបកធ្វើពីអាលុយមីញ៉ូម ។


នេះជាផលិតផល Magic Mouse

នៅក្រោយពេល Magic Trackpad បង្ហាញខ្លួនមានមតិយ៉ាងច្រើនបានធ្វើការប៉ាន់ស្មានថា
ឧបករណ៍ Mouse របស់កុំព្យូទ័រធម្មតានឹងត្រូវបានបាត់មុខ ។ តែផ្ទុយទៅវិញគឺមិនដូចការ
ប៉ាន់ស្មាននោះឡើយ ។ ការលក់នូវផលិតផល Magic Trackpad គ្រាន់តែជាឧបករណ៍
បរិក្ខារបន្ថែមមួយផ្សេងប៉ុណ្ណោះ ដោយមិនមានបន្ថែមនូវម៉ាស៊ីនទេ ។


iMac និង Magic Trackpad

ចំពោះ iMac ថ្មីនេះ Apple បានផ្តល់ជំរើសដល់អថិជនក្នុងការជ្រើសរើស Magic Trackpad រឺក៏
Magic Mouse មានភា្ជប់មកជាមួយនូវម៉ាស៊ីន ដោយមិនតំរូវអោយចំណាយប្រាក់ឡើយ ។


iMac និង Magic Mouse

ចំពោះការជ្រើសរើសមានអតិថិជនខ្លះជ្រើសយក Magic Trackpad និងមានខ្លះជ្រើសយក
Magic Mouse ដោយពួកគេបានយល់ឃើញពីគុណប្រយោជន៍ផ្សេងៗគ្នារៀងៗខ្លួន ។
ចំពោះលោកអ្នក ក៏អាចធ្វើការជ្រើសរើសផងដែរតាមអ្វីដែលលោកអ្នកពេញចិត្ត ៕
(ប្រភពពី Macworld)
ដោយ៖ រដ្ឋា

Tags: