ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋជប៉ុនម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ក្រុមមនុស្ស មានគ្នាដល់ទៅ ៥ សែននាក់ផ្សេងទៀត ត្រូវបង្ខំចិត្ត ជម្លៀសខ្លួនចេញពីផ្ទះសម្បែង ខណៈ ជើងហោះហើរ រាប់រយជើង ហោះហើរ ត្រូវបានលុបចោល និង ពន្យាពេល អំឡុងភាគខាងត្បូង ឆៀង ខាងលិច នៃប្រជុំកោះប្រ ទេសនេះបានរងនូវការវាយប្រហារ ដោយព្យុះកំបុតត្បូង ដ៏មានឥទ្ធិពលខ្លាំងបំផុត បក់បោក និងវាយ ប្រហារដោយនាំវត្តមាន មកដូចគ្នា នូវខ្យល់ព្យុះខ្លាំង និង ភ្លៀងធ្លាក់ ដ៏គំហុកនេះបើយោងតាមការដក ស្រង់អត្ថបទផ្សាយពីទំព័រសារព័ត៌មានបរទេស អឺរ៉ូញូវ ។
បើតាមការព្យាការណ៍ វត្តមានព្យុះដ៏មានឥទ្ធិពលមួយនេះ នឹង វាយ ប្រហារមកលើទីក្រុង តូក្យូ អំឡុង សប្តាហ៍នេះ តែនៅក្នុងនោះ អាចនឹងមានការថមថយកម្លាំង ជាងពេលកើតឡើងពីដំបូងក៏ប៉ុន្តែកម្លាំង ល្បឿននៅតែចោទជាបញ្ហា ពោល ២៥០ គ.ម ក្នុងមួយម៉ោង ។
ទូរទស្សន៍ក្នុងស្រុក NHK រាយការណ៍អោយដឹងថា បុរសម្នាក់ បាន ស្លាប់ បាត់បង់ជីវិត ខណៈរលក យក្សបានបោកបក់ វាយកំទេចទូករបស់គាត់ ស្របពេលដែល ក្រុមមនុស្ស ច្រើននាក់ផ្សេងទៀតបាន ទទួលរងរបួសធ្ងន់ និង ស្រាល ដោយសារការបាក់រលំ សម្បទាផ្សេងៗ ។
របាយការណ៍បញ្ជាក់បានអោយដឹងថា ព្យុះកំបុតត្បូងដ៏មានឥទ្ធិពលមួយនេះបាននឹងបន្តវត្តមានរបស់ ខ្លួនឆ្ពោះទៅប្រជុំកោះ Okinawa ជាមួយនឹង ការធ្លាក់ ភ្លៀងខ្លាំង និងកំពស់នីវូទឹកសមុទ្រ កើនជាលំ ដាប់ញ៉ាំងអោយមានការប្រកាសអាសន្ន ។ បើតាមការអះអាង អោយដឹងថា កម្លាំងព្យុះដ៏មានឥទ្ធិពល មួយនេះ ពិតជាមានកម្លាំង ខ្លាំងក្លា ជាខ្លាំង ដោយនៅក្នុងនោះ នឹងមានការវាយប្រហារ បោកបក់នៅ ក្នុងតំបន់អំឡុងសប្តាហ៍នេះ ល្បឿនដល់ទៅ ១,៦០០ គ.ម ក្នុងមួយម៉ោង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ