CamNews

កីឡាអន្តរជាតិ 

ទស្សនាវីដេអូ ដ៏កំសត់ ក្រុមបាល់ទាត់ Ajax សំរេចក្តី ស្រមៃរបស់ កុមារា ម្នាក់ដែល មានជំងឺប្រចាំកាយ

មនុស្សម្នាក់ៗ តែងតែ មានក្តីស្រមៃ របស់ខ្លួន បើទោះបីជា កី្តស្រមៃ នោះមិនអាច ទៅរួចឬ ពិបាក យ៉ាង ណាក៏ដោយ ។ ជាក់ស្តែង ដូចកុមារា Jay-Jay Williems ដែលមាន ក្តីស្រមៃ របស់ខ្លួន​ បើទោះបី ជាមាន ជំងឺ ប្រចាំកាយ យ៉ាងណា ក៏ដោយ ។

Touched: Clip boy suffering from dangerous diseases are made dream to play for Ajax 3

Jay Jay គឺជាក្មេង ប្រុសម្នាក់ អាយុ ៨ ឆ្នាំដែល មានជំងឺ ប្រចាំកាយ ទាក់ទងទៅ និងក្រពះពោះវៀន ដែលបាន ធ្វើទុក បុកម្នេញ Jay Jay ជារៀងរាល់ថ្ងៃ មិនឈប់ឈរ ។ តែបើ ទោះបីជា វាមានការ លំបាក យ៉ាងណា ក៏ដោយក៏ Jay Jay នៅតែមាន ក្តីស្រមៃមួយ គឺលេង ជាកីឡាករ បាល់ទាត់ អាជីព អោយក្រុម Ajax ។ ពាក្យនេះ ក៏បាន ហោះឡើង ទៅប៉ះត្រចៀក ថ្នាក់លើ របស់ក្រុម Ajax នៅទីក្រុង Amsterdam ។ ពួកគេ ក៏បាន សំរេចចិត្ត សំរេចក្តី បំណងអោយ Jay-Jay ។

Touched: Clip boy suffering from dangerous diseases are made dream to play for Ajax 6

Jay Jay ត្រូវបាន ក្រុម Ajax អញ្ជើញអោយ ទៅទស្សនិកកិច្ច នៅក្នុងទីលាន និងកីឡាដ្ឋាន របស់ Ajax ហើយបន្ទាប់ មកក៏ បង្វឹកហាត់ មួយរយះ ក៏សំរេចក្តី បំណងអោយ Jay Jay ដោយដាក់ ឈ្មោះ Jay Jay ចូលលេង ជាកីឡាករ អាជីពរបស់ Ajax ។ Jay Jay សប្បាយចិត្ត ជាខ្លាំង ស្ទើរតែគ្មាន អ្វី ប្រៀបបាន ទៅហើយ ។ ខាងក្រោមនេះ ជាវីដេអូ ដែលនិយាយ អំពី Jay Jay និងក្រុម Ajax ៕

Touched: Clip boy suffering from dangerous diseases is done playing for Ajax dreams 7

 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14 


Tags: football ajax jay jay