CamNews

តារា 

ប៉ាក់ គីអៅ ត្រៀមខ្លួនធ្វើជាគណៈមេប្រយោគក្នុងកម្មវិធីប្រកួត បវរកញ្ញាឯកចក្រវាឡប្រចាំឆ្នាំ ២០១៤

ព័ត៌មានកីឡាករ៖ កីឡាករប្រដាល់ល្បីឈ្មោះបំផុត ដំណាងឲ្យប្រទេសហ្វីលីពីន ឈ្មោះថា ប៉ាក់ គីអៅ បានត្រៀមខ្លួន ចូលរួមកម្មវិធី Miss Universe ប្រចាំឆ្នាំ ២០១៤ ជាកម្មវិធីប្រលងបរវកញ្ញាឯកចក្រវាឡ​ ដែលនឹងប្រារព្ធនៅថ្ងៃទី ២១ និង ២៥ ខែកមរា ឆ្នាំ ២០១៥ ក្នុងមុខតំណែងជាគណៈ​មេប្រ​យោគ។

ក្រៅពីអាជីពជាកីឡាករវាយ​បុក ប៉ាក់ គីអៅ មិនត្រូវបានទទួលការដឹងឮអ្វីបន្ថែមទៀតនោះទេ តួយ៉ាង​​ខណៈ​ពេលនេះ កីឡាករត្រូវទទួលការអញ្ជើញដោយកិត្ដយសពីម្ចាស់កម្មវិធីផ្ទាល់ ក្នុងមុខតំណែង​ជាគណៈមេប្រយោគ វាយតម្លៃ​ បេក្ខនារីចូលរួមដល់ទៅជិត ៩០ នាក់ មកពីបណ្ដាប្រទេស​ផ្សេងៗ លើពិភពលោក ។​

ប្រភពព័ត៌មានពីបណ្ដាញគេហទំព័រអន្ដរជាតិបានបន្ដទៀតថា កម្មវិធីនៃការប្រកួត នេះ​ត្រូវបានធ្វើឡើងក្នុងដំ​ណាក់កាល ២ វគ្គ វគ្គទី១ ត្រូវចូលរួមដោយបេក្ខនារីជិត ៩០ នាក់​មកពីបណ្ដាប្រទេសផ្សេងៗ គ្នា ហើយ​​​ត្រូវជម្រុះសល់ត្រឹមតែ ១៥ នាក់ដើម្បីឈានចូលដល់ វគ្គទី ២ ដែលជាវគ្គផ្ដាច់ព្រ័ត្រ ។ វត្ដមាន​ក្នុងកម្មវិធីនោះផងដែរ លោក ប៉ាក់ គីអៅ ត្រូវចូលរួមក្នុងសមាសភាពជាគណៈមេប្រយោគ ហើយនិង​មានជនល្បីជាច្រើនទៀតដូចជា លោក Donald J Trump និងអ្នកនាង Paula M Shugart​ ជាម្ចាស់កម្ម​វិធី និង អ្នកនាង Kristin Cavallari ជាពិធីករទូរទស្សន៍ ក៏ចូលរួមជាមេប្រយោគផងដែរ ។ 

កម្មវិធីបរវរកញ្ញាឯកចក្រវាឡនេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Miami ក្នុងរដ្ឋ Florida នៃហសរដ្ឋអារមេរិក ហើយកម្មវិធីបានត្រូវធ្វើឡើងខួបទី ៦៣ ហើយ ចាប់ពីឆ្នាំ ១៩៥២ មកម្ល៉េះ។ 

រួបភាពបេក្ខនារីដែលត្រូវចូលរួមប្រកួត៖ 


Tags: Boxer News Manny Pacquiao