CamNews

រថយន្ត 

Jaguar Land Rover ត្រៀមខ្លួនបង្ហាញ ម៉ូដែលថ្មីមួយទៀត ហើយគឺ Range Rover Sentinel ដែលមានតម្លៃជាង ៤ សែន

យានយន្ដ៖ Rang Rover គឺជាប្រភេទរថយន្ដដែលទំនើប និងជាក្ដីសុបិន្ដរបស់មនុស្សគ្រប់រូបដែលតែងតែ​​ប្រាថ្នាចង់ជិះ។ ស្ទើតែគ្រប់ស៊េរី ម៉ូដែល​របស់ក្រុមហ៊ុន ពិតជាទទួលបានការស្គាល់ច្បាស់ និងគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ អ្នកប្រើប្រាស់រថយន្ដទំនើប ។ ប៉ុន្ដែទន្ទឹមនឹងការ ទទួលបាននេះផងដែរ ក្រុមហ៊ុននឹងត្រៀមខ្លួន បង្ហើបទីផ្សារ​ថ្មីទៀត គឺមានឈ្មោះថា Range Rover Sentinel ដែលជាប្រភេទរថយន្ដ ស្ថិតក្រោមការកែច្នៃរបស់ ក្រុមហ៊ុន Special Vehicle Operations (SVO) ។ 

ទាំងប្រជាប្រិយភាព រូបរាង និងទំនើបភាពរបស់ ម៉ូដែល Rang Rover អាចនិយាយបានថា ល្អ គ្រប់​គ្រាន់ហើយសម្រាប់សង្គមជីវិតក្នុងវិស័យរថយន្ដទំនើប ប៉ុន្ដែបើបន្ថែមទាំងសមត្ថភាពពិសេស ដែលអាច​ទប់​ទល់នឹងគ្រាប់កាំភ្លើង ម្យ៉ាងថែមទៀតនោះ គឺវាកាន់តែល្អយ៉ាងណាវិញទៅ? ជាការពិតណាស់ ម៉ូដែលជំនាន់​ក្រោយ ដែលមានឈ្មោះថា Range Rover Sentinel គឺជាប្រភេទរថយន្ដ ដែលស្ថិតក្រោមការ កែឆ្នៃរបស់ ក្រុមហ៊ុន SVO ដោយដាក់បន្ថែមនូវ សមត្ថភាព ការពារ យ៉ាងរឹងមាំងពីការប៉ុនប៉ង វាយប្រហារ ដោយ​គ្រប់កាំភ្លើង ។ ជុំវិញនៃតួរថយន្ដ បានត្រូវ ធ្វើការផលិត មកជាមួយដែក និង កញ្ចក់ដែល​មានសភាពស្វិត អាចតតាំនឹងគ្រាប់កាំភ្លើង ស្ថិតក្នុងកម្រឹត VR8 ។ 

ចំណែក សមាសភាពកម្លាំងម៉ាស៊ីន ម៉ូដែលនេះ មិនមានអ្វីខុសប្លែកនឹង ម៉ូដែលដទៃទេ គឺ ប្រើកម្លាំង​ ៦ ម៉ាស៊ីន V6 ខ្នាតរង្វាស់ ៣.០​ Liter បញ្ជាដោយប្រព័ន្ធប្រអប់លេខអូតួ ស្មើនឹង ៨លេខ ។ សម្រាប់តម្លៃវិញ គឺ ៤៤៥៤០០ ដុល្លារ រាប់បញ្ចូលទាំងពន្ធនាំចូល។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle Jaguar Land Rover Range Rover Sentinel