ព័ត៌មានអន្តរជាតិ ៖ ក្រុមគ្រួសារជនជាប់ចោទអូស្រ្តាលី ២ នាក់ ដែល ប្រឈម មុខនឹងការកាត់ទោស ប្រហារជីវិត នៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានហ៊ុមព័ន្ធដោយក្រុមអ្នកកាសែតយ៉ាងច្រើនកុះករ អំឡុង វត្តមាន ពួកគេបានទៅដល់ ពន្ធនាគារ រក្សាអ្នកទោស អូស្រ្តាលី ២ នាក់ខាងលើ ។
សេចក្តីរាយការណ៍ ពីទំព័រប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា ជាកិច្ចអន្តរាគមន៍ ក្រុម មន្រ្តី ប៉ូលីស បានព្យា យាមដើរអម ក្រុមគ្រួសារជាសាច់ញ្ញាត្តិជនជាប់ចោទ គ្រឿងញៀន ២ រូប មានឈ្មោះ ថា Andrew Chan និង Myuran Sukumaran ខណៈពួកគេ ធ្វើ ដំណើរចូលទៅកាន់ ពន្ធ នាគារ កោះ Nusakambangan ។ ប្រភពដដែលបន្តអោយដឹងថា បងប្អូនស្រី លោក Sukumaran បានដួលសន្លប់ ដោយតម្រូវ អោយមាន អ្នកជួយគ្រា ។ របាយការណ៍ បញ្ជាក់បន្ថែមអោយដឹងថា ទាំងពីរ នាក់ជនជាប់ចោទ ជនជាតិអូស្រា្តលី លោក Chan និងលោក Sukumara ជាមេដឹកនាំរត់ពន្ធ គ្រឿង ញៀន ប្រភេទ heroin ខុសច្បាប់ "Bali Nine" រួមទាំង ជនជាប់ចោទ ៧ នាក់ផ្សេងទៀត មានសញ្ជាតិ្តខុសៗពីគ្នា អាចនឹងធ្វើការកាត់ទោសប្រហារជីវិត យប់ថ្ងៃអង្គារនេះ ដោយការបាញ់សម្លាប់ចោល ។
គួរបញ្ជាក់ថា ពួកគេទទួលបានដំណឹងផ្លូវការ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ កន្លង ទៅនេះ ស្តីពីលទ្ធភាព ក្នុងការកាត់ទោសប្រហារជីវិតពួកគេនឹងមកដល់ឆាប់ៗ ។ យោងតាមច្បាប់ ឧក្រិដ្ឋកម្ម ផ្លូវការ ប្រទេស ឥណ្ឌូនេស៊ី ហោចណាស់ ជនជាប់ចោទ ត្រូវផ្តល់ដំណឹងអោយដឹងមុន ៧២ ម៉ោង មុន នឹង ធ្វើការកាត់ ទោសប្រហារជីវិតរបស់ពួកគេ ៕
ជនជាប់ចោទ ១០ នាក់ប្រឈមនឹងទោសប្រហារជីវិតរួមគ្នាពេលនេះ គឺជានរណា ?
- ជនជាតិអូស្រ្តាលី ២ នាក់ឈ្មោះ Myuran Sukumaran, Andrew Chan
- ជនជាតិ ហ្វីលីពីន ម្នាក់ឈ្មោះ Mary Jane Fiesta Veloso
- ជនជាតិបារាំង ម្នាក់ឈ្មោះ Serge Areski Atlaoui
- ជនជាតិហ្គាណា ម្នាក់ឈ្មោះ Martin Anderson
- ជនជាតិឥណ្ឌូនេស៊ី ម្នាក់ឈ្មោះ Zainal Abidin bin Mgs Mahmud Badarudin
- ជនជាតិនីហ្សេរីយ៉ា ៣ នាក់ ឈ្មោះ Raheem Agbaje Salami, Sylvester Obiekwe Nwolise, Okwudili Oyatanze
- និងជនជាតិ ប្រេស៊ីលម្នាក់ផ្សេងទៀតឈ្មោះ Rodrigo Gularte ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី