ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលប្រទេស ឥណ្ឌូនេស៊ី បានបញ្ជាអោយមានការរៀបចំ ការ កាត់ទោស ប្រហារជីវិត ចំពោះជនជាប់ចោទ រត់ពន្ធគ្រឿងញៀនខុសច្បាប់ ២ រូប ។ សេចក្តីរាយការណ៍ដដែល បញ្ជាក់អោយដឹងថា ជនសង្ស័យទាំងពីរនាក់នោះ មាន ឈ្មោះ ថា Andrew Chan និង Myuran Sukumaran គឺជាមេដឹកនាំរត់ពន្ធគ្រឿងញៀន ប្រភេទ heroin ខុសច្បាប់ "Bali Nine" ដែលត្រូវបាន ផ្តន្ទាទោស ប្រហារជីវិតតាំងពីឆ្នាំ ២០០៦ ។
អ្នកនាំពាក្យតំណាងអោយអគ្គរដ្ឋអាជ្ញា ប្រទេស ឥណ្ឌូនេស៊ី បញ្ជាក់ បន្ថែមអោយដឹងថា ៖ ក្រុមព្រះ រាជអាជ្ញាបានប្រាប់ព័ត៌មានផ្លូវការ អោយមានការរៀបចំ កាត់ទោសប្រហារជីវិត ប៉ុន្តែ ពុំទាន់មានការ គូសបញ្ជាក់ថ្ងៃចុងក្រោយ និងពិតប្រាកដនោះទេ ។ គួរបញ្ជាក់ថា ជន ជាប់ ចោទដែលប្រឈមនឹង ការកាត់ទោសប្រហារជីវិតនោះ ហោចណាស់ ត្រូវទទួលបានដំណឹង នៃ ការសម្លាប់ខ្លួនចោល ៧២ ម៉ោង មុននឹងនាំខ្លួនពួកគេទៅ ប្រហារជីវិត ។ អ្នកនាំ ពាក្យ ការិយា ល័យ អគ្គមេធាវី លោក Tony Spontana អោយដឹងថា ការបញ្ជាអោយមានការ រៀបចំប្រហារជីវិតខាងលើ ត្រូវបានធ្វើឡើង ដើម្បី ធានាអោយបានមន្រ្តីពាក់ព័ន្ធ មានការរៀបចំ និងត្រៀមខ្លួនរួចជាស្រេច អំពីតួនាទីរបស់ពួកគេ ៕
- អាន ៖ មេបងធំ រត់ពន្ធគ្រឿងញៀន ២ នាក់ បញ្ជូនទៅកាន់ដីកោះ ធ្វើការផ្តន្ទាទោស ប្រហារជីវិតហើយ
- អាន ៖ "កោះមរណៈ" ទីកន្លែងរន្ធត់ ទៅហើយគ្មានឱកាស បានត្រលប់មកវិញនោះទេ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី