CamNews

ថេបប្ល៊ែត 

Tablet សំរាប់អ្នកមិនសូវសំបូរថវិការ

ចំពោះលោកអ្នកដែលស្រលាញ់Tablet តែគ្មានប្រាក់គ្រប់គ្រាន់សំរាប់ទិញផលិតផល
លំដាប់គុណភាពខ្ពស់របស់ Apple ដូចជា iPad 2 នឹងមានផលិតផល Tablet របស់ក្រុម
ហ៊ុនផ្សេងដែលមានសតមត្ថភាពដូចគ្នាបេះបិតទៅនឹង iPad 2 របស់ Apple ៖

1.Nook Color (249 USD)

នេះជាផលិតផលប្រភេទe-readerផលិតផលថ្មីរបស់ Barnes & Noble ដែលផ្តល់ជូនអ្នកប្រើ
ប្រាស់អាចធ្វើការភ្ជាប់ទៅនឹង Nook Apps ដែលជាឃ្លាំង app store បន្ថែមទៅលើសេវាកម្ម
មួយចំនួនដូចជា e-mail ការទំនាក់ទំនងផ្សេងៗ រូបភាព និងសេវាកម្មជាច្រើនផ្សេងទៀត ។
តែNook Color មានប្រព័ន្ធដំនើរការមិនសូវជាធំទេ គឺដំនើរការប្រព័ន្ធ Android 2.2, chip TI
OMAP 3621 CPU ល្បឿន 800MHz, RAM 512MB និងមានអង្គចងចាំខាងក្នុងត្រឹមតែ 8GB ។

2. Dell Streak 7 (399 USD)

Dell Streak មានទំហំ 7 inch មានកាមេរ៉ាក្រោយ 5 megapixel និងមុខ 1,3 megapixel មាន
HDD 16GB អាចភ្ជាប់ប្រព័ន្ធ 4G ។ ប្រព័ន្ធដំនើរការ Android 2.2 Froyo ។

3. Samsung Galaxy Tab (435 USD)

អាចនិយាយបានថា Samsung Galaxy Tab គឺជាសត្រូវធំមួយដែលកំពុងប្រកួតប្រជែងជាមួយ
Tablet ក្នុងស្រទាប់ Tablet មានតំលៃថោក ។ មានទំហំ 7 inch មានកាមេរ៉ាពីរ និងមានប្រព័ន្ធ
ដំនើរការ Android 2.2 ផងដែរ ។

4. Asus Eeepad Transformer (400 USD)

Asus Eee Pad Transformer មានប្រព័ន្ធដំនើរការ Android Honeycomb អេក្រង់10,1 inch
Tegra 2. Processors ។ មានរន្ធភ្ជាប់ USB ចំនួនពីរ Version 2.0, microSD card slot,camera
ពីរ និងHDD 16GB ។

5. Acer Iconia (449 USD)

ដំនើរការប្រព័ន្ធ Honeycomb ប្រហាក់ប្រហែលនឹង Asus Eee Pad Transformer ដែរមាន
អេក្រង់ 10,1 inch CPU ប្រភេទ Tegra 2 HDD 16GB។ Acer Iconia មានតំលៃថោកជាង
Tablet នៃ Honeycomb ផ្សេង ។ បើលោកអ្នកជាអ្នកពេញនិយម Tablet នោះ Acer Iconia
ពិតជាមិនធ្វើអោយលោកអ្នកខកបំណងឡើយ ៕
(ប្រភពពី Dailyinfo)
ដោយ៖ រដ្ឋា

Tags: