CamNews

រថយន្ត 

ស្មានមិនដល់ថា ម៉ូដែល Landwind X7 ស៊េរីថ្មី ប្រើសមាសភាពរូបរាង ស្ទើរតែទាំងស្រុង ដូច Range Rover Evoque

យានយន្ដ៖ ជាការពិតមែនហើយ ដែលម៉ូដែល Landwind X7 SUV សេរីថ្មីនេះ អាចជាបញ្ហាដ៏ធំ សម្រាប់ការចោលក្រសែភ្នែកមួយ គ្រាដំបូង ច្រឡំថាជាម៉ូដែល Range Rover Evoque ប្រសិនជាមិនបានចាប់អារម្មណ៍ និងពិនិត្យឲ្យច្បាស់។ 

ក្រុមហ៊ុនផលិតរថយន្ដប្រទេសចិនឈ្មោះថា Landwind បានលាតត្រដាង ពីស្នាដៃស៊េរីបន្ទាប់ របស់​ខ្លួន​ក្នុងកម្មវិធី Chengdu Auto Show ប្រចាំឆ្នាំ ២០១៥ ក្នុងប្រទេសចិន ខណៈដែលរូបរាង  Landwind X7 ត្រូវបានស្ថិតក្រោមការឧទ្ទេសនាមពីក្រុមហ៊ុនផ្ទាល់ថា ចម្លងរូបរាងចេញពីម៉ូដែល Range Rover Evoque។

មិនត្រឹមតែ រូបរាងតែប៉ុណ្ណោះទេ ដែលមានលក្ខណៈស្រដៀងគ្នា បើសូម្បីតែ ប្រព័ន្ធគ្រប់គ្រង បច្ចេកវិទ្យាទំនើប និងកម្លាំងម៉ាស៊ីនរបស់រថយន្ដ ក៏មិនខុសគ្នានោះដែរ ប៉ុន្ដសម្រាប់បំពង់ស៊ីម៉ាំងក្រោយ ម៉ូដែល​នេះថ្មីនេះ ប្រើទម្រង់កាត់ទៅ ម៉ូដែល Ferrari F40 ។ រីឯតម្លៃវិញអាចទាបបំផុត គឺ ២១៥៧៣ ដុល្លារ។ 

 ​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle Landwind X7