ក្រោយពីការចេញលក់ជាផ្លូវការរបស់ iPad 2 មួយថ្ងៃនៅប្រទេសចិន website MyChina
Views បានរាយការណ៍ថា នៅហាង Apple Store នៅប្រទេសចិនឈ្មោះ Sanlitun ត្រូវ
បិទទ្វារជាបណ្តោះអាសន្ននាថ្ងៃ 7ខែឧសភាឆ្នាំ 2011 ក្រោយពីមានការប៉ះទង្គិចកើត
ឡើងរវាងបុគ្គលិក Apple Store ជាមួយនឹងពួកគេងចំណេញ iPad។ ពួកគេងចំណេញ
ទិញ iPad2 នេះបន្ទាប់មក យកទៅលក់ជាមួយនឹងតំលៃខ្ពស់ជាងធម្មតា បើប្រៀបធៀប
នឹងទីផ្សារផ្សេងៗ ដែលជាកន្លែង iPad2 បានលក់អស់ឬមិនទាន់មានលក់។
មិនទាន់មានព័ត៌មានច្បាស់លាស់អំពីអ្វីបានកើតឡើងទេ។ តាមរបាយការណ៍របស់
MyChinaViews មាន៤នាក់រងរបួស ត្រូវបានជូនទៅមន្ទីពេទ្យ។ Website MacX បាន
និយាយថា បញ្ហាគឺព័ត៌មានមិនទាន់បានពិនិត្យបញ្ជាក់ ហើយ មានការលំបាកក្នុងការ
សំគាល់ខុសត្រូវ។
(ដោយ៖ មិនា)