CamNews

បច្ចេកវិទ្យា 

កម្មវិធីតាមដានទូរទស្សន៍ផ្សាយផ្ទាល់របស់ Youtube

Youtube គឺជាគេហទំព័រដ៏ល្បីល្បាញបំផុតក្នុងពិភពលោក ជាមួយនឹងការផ្តល់ជូននូវ
សេវាកម្ម Clip វីដេអូ ដ៏សំបូរបែប ។ ក្នុងមួយថ្ងៃមានអ្នកចូលទស្សនារហូតដល់ ពីរពាន់
លានដងឯណោះ ហើយគេហទំព័រមួយនេះក៏ធ្វើការអភិវឌ្ឍន៍បន្ថែមអោយមានលក្ខណៈ
ជឿនលឿនស្របនឹងតំរូវការរបស់អ្នកប្រើប្រាស់នៅទូទាំងពិភពលោកផងដែរ ។


ថ្មីៗនេះសេវាកម្មថ្មីមួយទៀតរបស់ Youtube បានដាក់អោយប្រើបា្រស់ហើយ នោះគឺជា
កម្មវិធីមួយដែលមានឈ្មោះថា Youtbe Live ជាកម្មវិធីមើលការផ្សាយបន្តផ្ទាល់របស់
ទូរទស្សន៍ នានា ។ Youtbe Live មានការកំនត់យ៉ាងច្បាស់លាស់នូវសេវាកម្មថី្មនេះ រួមមាន បណ្តាប៉ុស្តិ៍ដែលកំពុងផ្សាយ រៀបនឹងផ្សាយ...ជាដើម ។ ម្យ៉ាងទៀតកម្មវិធី Youtbe Live នេះ
ក៏មានទំនាក់ទំនងជាមួយគ្នាយ៉ាងស្អិតរមួត(match)ជាមួយនឹងGoogle ដែលអ្នកប្រើប្រាស់
អាចធ្វើកំនត់ហេតុរបស់ខ្លួនលើ Google ផ្ទាល់ជាមួយកម្មវិធី Google Calendar ក្នុងការតាម
ដាននូវរាល់កម្មវិធីផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍នានា ។ លោកអ្នកក៏អាចអនុវត្តន៍ជាមួយ
Outlook របស់កម្មវិធី Microsoft Officeរឺក៏ iCal នៅលើMac OS សំរាប់ធ្វើកំនត់ហេតុតាមដាន
នេះផងដែរ ។

ក្នុងពេលដែលកំពុងទស្សនារាល់កម្មវីធីផ្សាយផ្ទាល់ លោកអ្នកក៏អាចបញ្ចេញនូវរាល់គំនិត
ផ្សេងៗទាំងឡាយរឺក៏ Chat កំសាន្តជាមួយមិត្តភក្តបានទៀតផង គឺក្នុងចន្លោះមួយនៅផ្នែក
ខាងស្តាំ។



Youtbe Live ជាកម្មវិធីថ្មីមួយដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះអ្នកប្រើប្រាស់ទូទៅ អាចតាមដាននូវរាល់ព្រឹត្តិការណ៍ទាំងឡាយ ដែលកំពុងកើតមានក្នុងបច្ចុប្បន្ននៅទូទាំង
ពិភពលោក ៕
(ប្រភពពី Electronic)
ដោយ៖ រដ្ឋា

Tags: