CamNews

ថេបប្ល៊ែត 

Tablet Sony S1 និង S2 បង្ហាញមុខជាផ្លូវការ

ក្នុងពិធីជំនួបជាមួយអ្នកសារពត៌មាននាឱកាសមួយក្នុងទីក្រុងquot]Tokyo ប្រទេសជប៉ុន
កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុនដ៏ល្បីឈ្មោះ Sony បានធ្វើការណែនាំនូវផលិតផល
ថ្មីរបស់ខ្លួនជូនដល់សាធារណៈជន គឺមានឈ្មោះថា Tablet Sony S1 និង S2 ដំនើរការប្រព័ន្ធ
Android 3.0 Honeycomb របស់ Google។


Tablet Sony S1 មានអេក្រង់ Touch screen 9,4 inch មានកាមេរ៉ាចំនួនពីរ ដែលប្រភេទនេះ
អាចបត់បានដូចជាការបត់សៀវភៅយ៉ាងដូច្នោះ។ មានប្រព័ន្ធដំនើរការ (processor)
Tegra.2 SoC ។ Interfaceរបស់ operating system មានលក្ខណៈស្រស់ស្អាត និងទាក់ទាញ
លើ Swift web browser ។ ម្យ៉ាងទៀត Sony S1 ក៏មានតួនាទីជាតេលេបញ្ជារពីចំង៉ាយលើ
ឧបករណ៍មួយចំនួនរបស់ Sony ផងដែរ ។



Tablet Sony S2 រចនាដោយមានអេក្រង់ចំនួនពីរមានទំហំ 5,5inch ដូចគ្នាTouch screen ។ បត់បានមានរាងដូចជាកាបូបដាក់លុយ មាន resolution 1024 x 480 pixels ប្រព័ន្ធដំនើរការ
Tegra.2 SoC ដូច Tablet Sony S1 ដែរ មានកាមេរ៉ា មុខក្រោយ ។ អេក្រង់ទាំងពីរនេះផ្តល់
ភាពងាយស្រួលដល់អ្នកប្រើបា្រស់ក្នុងការអានអត្ថបទ check email ជាដើម ។


ក្រុមហ៊ុនក៍បានបញ្ជាក់បន្ថែមផងដែរថា Tablet ទាំងពីរប្រភេទខាងលើនេះគឺសុទ្ធតែមាន
បំពាក់នូវកម្មវិធីល្បែងកំសាន្ត PlayStation Certified ដែលធ្វើអោយឧបករណ៍មានលទ្ធភាព
ដំនើរការបាននូវរាល់ល្បែង PlayStation ទាំងអស់ ។ អាចភ្ជាប់ជាមួយប្រព័ន្ធWi-Fi និង
internet ជា 3G រឺ 4G ផងដែរ ។ គេសង្ឃឹមថា ផលិតផលទាំងពីរនឹងត្រូវបង្ហាញមុខនៅលើ
ទីផ្សាររបស់ សហរដ្ឋអាមេរិច ដំបូងគេក្នុង សរទរដូវឆ្នាំនេះ ។

ទោះបីមិនទាន់មានពត៌មានច្បាស់អំពីតំលៃ ផលិតផល តែតាមការគ្រោងទុករបស់ក្រុមហ៊ុន
គឺ Tablet Sony S1 នឹងត្រូវដាក់លក់ក្នុងតំលៃ 599 ដុល្លាអេមេរិច និង Tablet Sony S2 តំលៃ
699 ដុល្លាអាមេរិច ៕







(ដកស្រង់ពី ELW)
ដោយ៖ រដ្ឋា

Tags: