CamNews

កីឡាអន្តរជាតិ 

Man Utd ត្រៀម​ទម្លាក់ West Ham ចេញ​ពី​ពាន​រង្វាន់ League Cup យប់​នេះ

(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United ត្រៀមធ្វើស៊ីក្រុមភ្ញៀវញញួរធំ West Ham United ចេញពីពានរង្វាន់​ទី​៣ អង់​គ្លេស League Cup ក្នុង​ពហុ​កីឡ​ដ្ឋាន Old Trafford នៃវគ្គ៨ក្រុមចុងក្រោយ ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

កាលពីលេងក្នុង Premier League ថ្ងៃអាទិត្យសប្តាហ៍មុននេះ ក្រុមដែលមានមូលដ្ឋាននៅក្នុងទីក្រុង Manchester មួយនេះមិនអាចអ្វី​ក្រុម​ភ្ញៀវ West Ham United បាន​ឡើយ បាន​ត្រឹម​តែ​ចែក​គ្នា​ម្នាក់​១​ពិន្ទុប៉ុណ្ណោះ ក្រោយពីស្មើលទ្ធ ផល ១-១ ជា​មួយ​នឹង​ការ​សម្រុក​យ៉ាង​ខ្លាំង ដើម្បី​យក​៣​ពិន្ទុ​ក្នុង​ទឹក​ដី តែ​មិ​ន​បាន​សម្រេច​ឡើយ។

Man Utd អាចនឹងឡើងទៅជួប Hull City ឬក្រុមហង្សក្រហម Liverpool ដែលបានឡើងទៅឈរចាំមុនហើយក្នុងវគ្គ ៤ក្រុម បន្ទាប់ពី​ទម្លាក់ Newcastle United និង​ក្រុម Leed United រៀងៗ​ខ្លួន​រួច​មកយប់មិញ រង់ចាំក្រុម Arsenal ប៉ះ Southampton និង Man Utd ជួប​ក្រុម​ភ្ញៀវ West Ham United បញ្ចប់​វគ្គ​៨​ក្រុម។

ក្រុមបិសាចក្រហម Manchester United មិនដែលមានប្រវត្តិលេងចាញ់ West Ham ក្នុងពហុកីឡដ្ឋាន Old Trafford ឡើយ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក ហើយ​ក្រុម​ខ្លាំង​មួយ​នេះ​ពិត​ជា​ក្រាវ​ក្រោធខ្លាំងឡើង ត្បិតចង់យកឈ្នះឲ្យទាល់តែ​បាន​ដាច់​ខាត ហើយ​ប្រព័ន្ធ​ការ​ពារ ក៏​ដូច​ជា​អ្នក​ចាំ​ទី​ក្រុម​ញញួរ​ធំ​ រឹត​តែ​បន្ត​ស្វិត​ស្វាញ​ខ្លាំង​ឡើង​បន្ថែម​ទៀត​ហើយ​នៅ​វេលា ម៉ោង ៣៖០០នាទីទៀបភ្លឺ ក្រោយពេលម្ចាស់ផ្ទះ Arsenal ស្វាគមន៍ Southampton នៅទឹកដី Emirates ចាប់ផ្តើមមុន ១៥នាទីរំលងអាធ្រាត្រ៕

រូបភាពជួបគ្នា នាពេលកន្លងមក

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Man Utd