ព័ត៌មានអន្តរជាតិ ៖ កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក កំពុងត្រៀមខ្លួនបញ្ជូននាវាចម្បាំង ទៅក្បែរ កោះសិប្បនិម្មិត ដែលកសាងឡើងដោយប្រទេសចិន ក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំង ជាមួយការប្រកាសរបស់រដ្ឋាភិបាល ក្រុង ប៉េ កាំងប្រកាសថា ជាម្ចាស់កម្មសិទ្ធលើដែនទឹកទាំង នោះ។ នេះបើតាមការលើកឡើង របស់មន្ត្រីសហរដ្ឋអាម៉េរិកពីរ រូប ដែលត្រូវបានដកស្រង់ដោយ សារ ព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥។
CNN បានឲ្យដឹងថា លោក បារ៉ាក់ អូបាម៉ា បាន ចេញសេចក្តីសម្រេច ក្នុងការដាក់ពង្រាយនាវា USS Lassen ប្រភេទ A Guided Missile Destroyer នៅ ក្បែរប្រជុំកោះ Spratly បណ្តាថ្មប៉ ប្រះ ទឹក កោះផ្កាថ្ម និងកោះតូចៗ រាប់រយផ្សេងទៀត ដែលកំពុងមានជម្លោះ។
សូមជំរាបថា ការដាក់ពង្រាយនេះ ត្រូវ បានគេរំពឹងថា នឹង ធ្វើ ឡើងនៅថ្ងៃអង្គារ ឬថ្ងៃពុធ ក្នុង សប្តាហ៍ នេះតែម្តង ៕
ប្រភព ៖ ស៊ីអិនអិន