CamNews

យល់ដឹង 

ព្រះច័ន្ទ, ភពសុក្រ និងភពអង្គារ នឹងបង្ហាញខ្លួន នាថ្ងៃសុក្រ សប្តាហ៍នេះ

អវកាស៖ នាពេលទៀបភ្លឺ មុនពេលថ្ងៃរះ នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០១៥ស្អែកនេះ ភពសុក្រ និងព្រះខែ ១ចំនិត និងបញ្ចេញពន្លឺ ដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅលើផ្ទៃមេឃភាគខាងកើត ។ មិនត្រឹមតែប៉ុណ្ណោះក៏មានពន្លឺពណ៌លឿងចាស់ នៅក្បែរនោះផងដែរ ដែលនោះគឺជាពន្លឺរបស់ភពអង្គារ ។

ទោះបីជាយ៉ាងណាក្តី ភពសុក្រមានពន្លឺភ្លឺជាងគេបំផុត ដោយភពដ៏ស្រស់ស្អាតនេះមានចម្ងាយ ៥៥,៣ លានគីឡូម៉ែត្រ ពីភពផែនដី ក្នុងខណៈពេលដែរ ភពអង្គារមានចម្ងាយ ៣៧០,៦ លានគីឡូម៉ែត្រ ។

ដោយឡែក បើធ្វើការប្រៀបធៀបភពអង្គារ និងភពសុក្រ ភពអង្គារមានទំហំតូចជាងភពសុក្រ ៦,៥ ដង ដែលជា ហេតុធ្វើឲ្យយើងអាចមើលឃើញភពសុក្រច្បាស់ជាងគេ ។

សូមបញ្ជាក់ថា លោកអ្នកអាចតាមដានទិដ្ឋភាពដូចបានជម្រាបជូនខាងលើនេះ នៅពេលរាត្រី ដែលមានផ្ទៃមេឃស្រឡះល្អ ។ ប្រសិនបើលោកអ្នកមានកែវយឺតទៀត នោះនឹងរឹតតែប្រសើរ ព្រោះអាចមើលឃើញទិដ្ឋភាពដ៏វិសេសនេះកាន់តែច្បាស់ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news USA United States Nasa Blue moon