ព័ត៌មានអន្តរជាតិ ៖ បណ្ដាមេដឹកនាំទាំង ២១រូប នៅក្នុងកិច្ចប្រជុំកំពូល ស្ដីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក បាន ព្រម ព្រៀងគ្នាគាំទ្រផែនទី ចង្អុលផ្លូវ ឆ្ពោះទៅរកបង្កើត តំបន់ ពា ណិ ជ្ជ កម្មសេរីថ្មីមួយ ក្រោមគំនិត ផ្ដួចផ្ដើម របស់ប្រទេសចិន សម្រាប់ការសិក្សារយៈពេល ២ ឆ្នាំ ខាង មុខដើម្បីតាមដានពីភាពដែលអាចទៅរួច ។
យោងតាមទីភ្នាក់ងារ សារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះអោយ ដឹងថា បណ្ដា មេដឹកនាំកំពូល ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ បាន សម្រេចឲ្យ មានកិច្ចខិតខំ ប្រឹងប្រែង បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើ ពុករលួយ និងធ្វើឲ្យប្រសើរឡើង នូវការអភិ វឌ្ឍ ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ឆ្ពោះទៅកាន់ ការរីកចំរើនសេដ្ឋកិច្ច នាពេលអនាគត នៅក្នុងតំបន់ ។
កិច្ចខិតខំ ប្រឹងប្រែងនេះ បានធ្វើឡើង ក្រោមការចេញសេចក្ដីប្រកាសរួម បន្ទាប់ ពីមានកិច្ចប្រជុំ កំពូល រយៈពេលពីរថ្ងៃ ស្ដីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក ដែលធ្វើឡើង នៅក្នុង ទីក្រុង ប៉េកាំង ។ ជាមួយគ្នានេះដែរ ខណៈកិច្ចប្រជុំកំពូល រយៈពេលថ្ងៃមកនេះ បានបិទបញ្ជប់ទៅ ដោយជោគជ័យក្នុងនោះ គេឃើញមានកម្មវិធីបាញ់កាំជ្រួចអបអរសាទរ យ៉ាងអស្ចារ្យ សឹងតែមិន ធ្លាប់មានពីប្រទេសចិន ខណៈជាការរៀបចំយ៉ាងពិសេសពីសំណាក់រដ្ឋាភិបាលប្រទេសមួយនេះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ យូធូប ដើមអម្ពិល