ស្មាតហ្វូនលំដាប់ខ្ពស់ Lenovo ZUK Edge ក្រោយពីមានព័ត៌មានបែកធ្លាយអំពីគ្រឿងម៉ាស៊ីន និង
រូបរាង ពេលនេះ ព័ត៌មានស្ដីអំពីថ្ងៃបង្ហាញខ្លួនរបស់វាក៏ត្រូវបានគេបង្ហើបឱ្យដឹង។
គេហទំព័រ pocketnow បានដកស្រង់ប្រភពព័ត៌មានពីចិន បានឱ្យដឹងថា Lenovo ZUK Edge នឹង
ត្រូវបានបង្ហាញខ្លួនក្នុងសប្ដាហ៍ក្រោយនេះ។ អគ្គនាយកប្រតិបត្តិរបស់ ZUK លោក Chang Cheng
ក៏បានបង្ហោះនូវ teaser មួយដែលផ្ដល់រូបភាពស្ដីអំពីប្រអប់របស់ ZUK Edge ពណ៌ខ្មៅដ៏ប្រណិត។
មុននេះ ZUK Edge ធ្លាប់ត្រូវបានគេឱ្យដឹងថា នឹងប្រើប្រាស់អេក្រង់ 5.5 inch full HD ប្រូសេសឺរ
Snapdragon 821, RAM 4 GB, អង្គចងចាំក្នុង 32 GB/64 GB, កាមេរ៉ាក្រោយ 13 MP, កាមេរ៉ា មុខ
8 MP, ថ្ម 3.000 mAh និងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 6.0។
បច្ចុប្បន្ន តម្លៃរបស់ស្មាតហ្វូននេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ សូមរង់ចាំមួយរយៈ
ពេលខ្លីទៀត អ្វីៗនឹងត្រូវបានលាតត្រដាង៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ pocketnow