យានយន្ដ៖ ងាកមកមើលក្រុមហ៊ុន Hyundai វិញម្ដង ដែលកន្លងមកប្រិយមិត្ដតែងតែដឹងថា ជាក្រុមហ៊ុន ដែលផ្ដោតសំខាន់លើការផលិតរថយន្ដប្រភេទ ធន់ធ្ងន់ និង គ្រឿងចក្រផ្សេងៗ មិនសូវឃើញមានការផលិតរថយន្ដទំនើបនេាះទេ ។ ប៉ុន្ដែស្របនឹងការសម្លឹងឃើញដូច្នោះ មិនមែនថាក្រុមហ៊ុនមិនផលិតរថយន្ដប្រណិតនោះទេ គឺក្រុមហ៊ុនក៏បានសម្រេចស្នាដៃមួយចំនួនតូចផងដែរ ប៉ុន្ដែពេលនេះ យើងខ្ញុំសូមលើកយកតែ មួយម៉ូដែលមកបង្ហាញប៉ុណ្ណោះ នោះគឺ Hyundai Sonata 2015 ។
Hyundai Sonata ស៊េរីឆ្នាំ 2015 គឺជាម៉ូដែលរថយន្ដទំនើបមួយប្រភេទ ក្នុងចំនោមផលិតផលប្រណិតទាំងអស់របស់ក្រុមហ៊ុន Hyundai ដែលត្រូវបានគេព្យាយាមចង់ស្គាល់ និង ដឹង ពីគំនិតច្នៃប្រឌិតរបស់រូបរាងរថយន្ដ ក្រោយពីបានយល់ច្បាស់ពី សមត្ថភាពរបស់ ស៊េរីឆ្នាំ នីមួយៗកន្លងមក ដែលបង្ហាញពីភាពអស្ចារ្យធ្វើឲ្យអ្នកប្រើប្រាស់ទាំងអស់ មានការពេញចិត្ដពេញថ្លើម ស្ទើតែមិនអាចបកស្រាយបាន។ រហូតមកដល់ការវិវត្ដន៍នៃសម័យកាលកាន់តែជឿនថែមទៀតនោះ ការរំពឹងទុកក៏កាន់តែ មានអំណាចខ្លាំងឡើង ជាងរាល់ដងទៅទៀត ។
យោងតាមការបកស្រាយរបស់គេហទំព័រពាណិជ្ជកម្មអន្ដរជាតិ បានបញ្ជាក់ឲ្យដឹងថា សម្រាប់រថយន្ដស៊េរីថ្មីនៃម៉ូដែលចាស់ Hyundai Sonata មិនសូវមានការប្រែប្រួលថ្មីនៃការដាក់បញ្ចូលបច្ចេកវិទ្យាទំនើបនេះទេគ្រប់យ៉ាងគ្រាន់តែរៀបចំឡើងវិញនូវអ្វីដែលមាន និង ធ្វើឲ្យមានទំនើបភាពប៉ុណ្ណោះ ពីព្រោះប្រព័ន្ធនៃការគ្រប់គ្រង រថយន្ដបានបំពាក់រួចរាល់សព្វគ្រប់អស់ហើយ ដូច្នោះគ្រាន់តែបន្ថែមទំនើបភាពចូលទៅបានជាការស្រេច ។
ប៉ុន្ដែអ្វីដែលក្រុមហ៊ុនចង់អួតបង្ហាញប្រិយមិត្ដ ឲ្យមានការភ្ញាក់ឡើងកាន់តែច្បាស់នោះគឺ ការប្រែប្រួល ទម្រង់រូបរាង និង ម៉ូត ខុសពីស៊េរីមុនៗ ។ ដោយឡែកការបកស្រាយរបស់ក្រុមហ៊ុម បានលើកឡើងថា ការច្នៃម៉ូត របស់ម៉ូដែលនេះ ត្រូវបានប្រែទាំងស្រុង ដោយការកែទម្រង់ចង្កៀង មុខក្រោយ និង លក្ខណៈរូបរាងទាំងមូលឲ្យកាន់តែមានភាពសង្ហាជាងមុន ។ ហើយមាឌរបស់ រថយន្ដ ត្រូវបានធ្វើការពង្រីក មានទំហំធំជាងមុន អាចនិយាយបានថា មានលក្ខណៈធំទូលាយ ល្អប្រសើរសម្រាប់អ្នកដំណើរមាឌធំ ហើយ ខ្ពស់។
ចំពោះថាមពលកម្លាំងវិញ Hyundai Sonata 2015 ប្រភេទម៉ាស៊ីនស្ព័ត ដែលមានទម្ងន់ជាង ២ តោន ផ្ដំឡើងជាមួយថាមពល ៤ ម៉ាស៊ីន ត្រូវនឹងខ្នាតរង្វាស់ ២.៤ liter និង ១៨៥ សេះ ។ សម្រាប់ប្រព័ន្ធហាយប្រ៊ីត ក្រុមហ៊ុននូវតែបន្ដការដំណើរជាមួយស៊េរីនេះដដែល ។ ចំពោះតម្លៃរបស់រថយន្ដវិញជាមធ្យមគឺ ២៤២៥១ ដុល្លារ ។ ទស្សនារូបភាពបន្ថែម៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ edmunds