CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមឧទ្ទាម សង្ស័យបាញ់ទម្លាក់យន្តហោះ ម៉ាឡេស៊ី ប្រកាសថា ថ្មីៗនេះ ខ្លួនបាញ់ទម្លាក់យន្តហោះ មួយគ្រឿងទៀត

ព័ត៌មានអន្តរជាតិ ៖ តំបន់ដែលបានប្រកាស ឯករាជ្យខ្លួនឯង នៅភាគខាងកើតអ៊ុយក្រែន គឺសាធារ ណរដ្ឋដូណេតក៍  (DPR) បាននិយាយ  កាល   ពីថ្ងៃអាទិត្យ កន្លងទៅនេះថា ពួកគេបានបាញ់ទម្លាក់ យន្តហោះយោធាអ៊ុយ ក្រែនមួយគ្រឿងទៀតហើយ ប្រភេទ Su-25 Fighter Jet ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញ   ផ្សាយ នៅថ្ងៃចន្ទ ទី០៤ ខែសីហា នេះទៀតថា យន្តហោះ ចម្បាំងនៃយោធាអ៊ុយក្រែន  ត្រូវបានគេអះអាងថា ធ្លាក់នៅចន្លោះក្រុងម៉ាគីអ៊ីវកា និង តំបន់ដូណេត ក៍ ហើយការស្រាវជ្រាវរកសពពីឡុតនោះ កំពុងតែបន្តនៅឡើយដោយក្រុមឧទ្ទាមដូណេតក៍ ។

គួរបញ្ជាក់ថា Su-25 ត្រូវបានក្រុមឧទ្ទាមបាញ់ធ្លាក់    តាំងពីថ្ងៃសៅរ៍មកម្ល៉េះ ប៉ុន្តែក្រុមឧទ្ទាម ទើបតែ ផ្តល់ ព័ត៌មាន ទៅសារព័ត៌មានរុស្ស៊ី RIA Novosti ប៉ុណ្ណោះ កាលពីល្ងាចថ្ងៃអាទិត្យ ដោយសារតែខ្លួន ទើបរក ឃើញទីតាំងយន្តហោះធ្លាក់ពិតប្រាកដ ។

ឆ្លើយតប ចំពោះព័ត៌មាននេះ អ្នកនាំ ពាក្យ នៃក្រុមប្រឹក្សាការពារជាតិអ៊ុយក្រែនលោក អ៊ែនឌ្រីយ លី សេន កូ បានថ្លែងថា យន្តហោះ Su-25 របស់  កងទ័ពអាកាសអ៊ុយក្រែនចំនួន ២  គ្រឿង ហើយ ត្រូវ បាន បាញ់ ធ្លាក់ កន្លងមកពីសំណាក់គ្រាប់មីស៊ីល ដែលហោះចេញពីទឹកដីរបស់  ប្រទេសរុស្ស៊ី ប៉ុន្តែ ក្រសួង ការពារ ជាតិរុស្ស៊ី បានចេញមុខច្រានចោល ការលើកឡើងនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល


Tags: Int news World news Breking news Unt news Russia