យានយន្ដ៖ ក្រុមហ៊ុនចែកចាយផលិតផលរថយន្ដទំនើប Acura បានធ្វើការប្រកាសជាសាធារណៈដល់បណ្ដាម្ចាស់រថយន្ដស៊េរី Acura RLX 2015 នូវបញ្ហាមួយដែលទើបតែប្រទះឃើញកាលពីធ្វើការសាកល្បងចុងក្រោយ ។
ក្រុមហ៊ុនរថយន្ដប្រណិត Acura ស្ថិតក្រោមដំបូលផ្ទះដ៏ធំរបស់ក្រុមហ៊ុន Honda ក្នុងប្រទេសជប៉ុន បានធ្វើការប្រកាសដល់ម្ចាស់រថយន្ដ cura RLX 2015 ដែលបានចរាចរលើទីផ្សារក្នុងទឹកដីសហរដ្ឋអាមេរិកចំនួនដល់ទៅ ១០០០០ គ្រឿង ពីការកឃើញបញ្ហាចុងក្រោយ ទាក់ទងនិងប្រព័ន្ធភ្លើងមុខ មិនមានភាពប្រក្រតី ខណៈពេលបញ្ជាត្រូវមានភាពថយចុះនៃពន្លឺ ។ ភាពរអាក់រអូលដែលបានរកឃើញពេលនេះ ក្រុមហ៊ុន បានទំនាក់ទំនងផ្ដល់ដំណឹងទៅដល់ដេប៉ូចែកចាយ គ្រប់តំបន់ ដែលក្រុមហ៊ុនបានដាក់បញ្ជូនទៅ។ ហើយមុនពេលនៃការរកឃើញនេះ រថយន្ដមិនទាន់មានបង្កជាគ្រោះហេតុនៅឡើយទេ ។ ដូច្នោះជាចុងក្រោយ ក្រុមហ៊ុនសូមបញ្ជាក់ថា ប្រសិនរថយន្ដទំនើបរបស់អ្នកមានបញ្ហាដូចខាងលើ សូមប្រញាប់បញ្ជូនត្រលប់មកបណ្ដាចែកចាយ ក្រុមហ៊ុននិងរៀបចំឡើងសាជាថ្មី ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed